បទប្បញ្ញត្តិ
Admiral Markets Pty Ltd (ABN 63 151 613 839) កាន់អាជ្ញាប័ណ្ណសេវាហិរញ្ញវត្ថុអូស្រ្តាលី (AFSL) ដើម្បីធ្វើអាជីវកម្មសេវាហិរញ្ញវត្ថុនៅប្រទេសអូស្ត្រាលី ដែលមានកំណត់ចំពោះសេវាហិរញ្ញវត្ថុដែលគ្របដណ្តប់ដោយ AFSL របស់ខ្លួន លេខ 410681។ ព័ត៌មាននៅលើគេហទំព័ររបស់ Admiral Markets Pty Ltd (www.admiralmarkets.com.au) មិនត្រូវបានណែនាំសម្រាប់អ្នករស់នៅនៅក្នុងប្រទេស ឬយុត្តាធិការណាមួយដែលការចែកចាយ ឬការប្រើប្រាស់បែបនោះនឹងផ្ទុយពីច្បាប់ ឬបទប្បញ្ញត្តិនៅក្នុងមូលដ្ឋានឡើយ។
Admiral Markets ប្រើប្រាស់សវនករខាងក្រៅដើម្បីពង្រឹងដំណើរការ និងនីតិវិធីប្រតិបតិ្តការ និងគណនេយ្យរបស់ខ្លួន និងដើម្បីធានាឱ្យបាននូវការអនុវត្តតាមបទប្បញ្ញត្តិ។
អត្ថប្រយោជន៍នៃការជួញដូរជាមួយ Admiral Markets
- អ្នកកាន់កាប់សេវាហិរញ្ញវត្ថុនៃប្រទេសអូស្រ្តាលីលេខ 410681
- មានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលីរួមជាមួយការិយាល័យរូបវន្តនៅក្នុងទីក្រុងស៊ីដនី
- យើងស្នើផ្តល់ជូនទាំងគណនីដែលកាន់កាប់ដោយប្រតិសិទ្ធិជនដាច់ដោយឡែករួមជាមួយគណនីបញ្ញើជាប្រាតិភោគដែលត្រូវបានកាន់កាប់ដោយធនាគារជាតិអូស្រ្តាលី
- ជាសមាជិកមួយរូបនៃគ្រោងការណ៍ដោះស្រាយវិវាទខាងក្រៅ – AFCA
- ត្រូវបានធ្វើសវនកម្មនៅខាងក្រៅ
- ធានាសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ
ការបែងចែកមូលនិធិនានារបស់អតិថិជនដាច់ដោយឡែកពីគ្នា
នៅពេលដែលអ្នកផ្តល់មូលនិធិដល់គណនីជួញដូរណាមួយនៅ Admiral Markets មូលនិធិទាំងនោះត្រូវបានកាន់កាប់នៅក្នុងគណនីបញ្ញើកាន់កាប់ដោយប្រតិសិទ្ធិជនរបស់អតិថិជនដាច់ដោយឡែកពីគ្នាយ៉ាងច្បាស់លាស់នៅធនាគារអូស្រ្តាលីមួយ ធនាគារជាតិអូស្រ្តាលី (NAB) នីតិវិធីនានារបស់ Admiral Markets ធានាបាននូវការអនុវត្តតាមវិធានសាច់ប្រាក់អតិថិជននៃប្រទេសអូស្រ្តាលី ដែលត្រូវបានគូសបញ្ជាក់នៅក្នុងផ្នែក 7.8 នៃច្បាប់ស្តីពីសាជីវកម្ម។ លើសពីនេះទៀត Admiral Markets ប្រកាន់ខ្ជាប់នូវគោលនយោបាយដ៏តឹងរ៉ឹងរបស់ខ្លួនផ្ទាល់ ដែលពាក់ព័ន្ធនឹងការថែរក្សា និងការធ្វើប្រតិបត្តិការគណនីសាច់ប្រាក់អតិថិជន។
នៅ Admiral Markets សាច់ប្រាក់របស់អតិថិជនត្រូវបានបែងចែកដាច់ដោយឡែកពីមូលនិធិផ្ទាល់ខ្លួនរបស់យើង។ Admiral Markets នឹងមិនប្រើប្រាស់មូលនិធិរបស់អតិថិជនសម្រាប់គោលបំណងណាមួយនោះទេ - មូលនិធិអតិថិជនស្ថិតនៅក្នុងគណនីបញ្ញើកាន់កាប់ដោយប្រតិសិទ្ធិជនរបស់អតិថិជនដាច់ដោយឡែកពីគ្នា លើកលែងតែយើងប្រែជាមានសិទ្ធិប្រើប្រាស់មូលនិធិទាំងនោះជាប្រាក់កម្រៃ ឬជាទឹកប្រាក់មួយផ្នែកនៃការខាតបង់លើការជួញដូររបស់អ្នក។ Admiral Markets ក៏បានជ្រើសរើសដាក់ឲ្យអនុវត្តនូវគណនីបញ្ញើជាមូលបត្រដែលកាន់កាប់ដោយប្រតិសិទ្ធិជនមួយបន្ថែមទៀតដើម្បីអត្ថប្រយោជន៍របស់អតិថិជនរបស់ខ្លួនផងដែរ។ ព័ត៌មានបន្ថែមអំពីគោលនយោបាយស្តីពីសាច់ប្រាក់អតិថិជនរបស់យើង និងអត្ថប្រយោជន៍របស់គណនីបញ្ញើជាមូលបត្រដែលកាន់កាប់ដោយប្រតិសិទ្ធិជនរបស់យើង អាចស្វែងរកបាននៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីការផ្សព្វផ្សាយផលិតផលរបស់យើង។