ហេតុអ្វី Admiral Markets?
ក្រុមហ៊ុនវិនិយោគ Admiral Markets ដែលកំពុងដំណើរការក្រោមពាណិជ្ជសញ្ញា Admiral Markets កំពុងឈានមុខគេជាអ្នកផ្ដល់សេវាជួញដូរលើបណ្ដាញ ដែលផ្ដល់ជូនសេវាវិនិយោគសម្រាប់ការជួញដួរជាមួយ Forex និង CFDs លើសន្ទស្សន៍ លោហធាតុ ថាមពល ភាគហ៊ុន សញ្ញាប័ណ្ណ និងរូបិយប័ណ្ណគ្រីបតូ។
ការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ការចូលប្រើសូហ្វវែរដែលមានមុខងារខ្ពស់ និងការធានាគុណភាពមានន័យថា អតិថិជនរបស់យើងទទួលបានបទពិសោធន៍ជួញដូរដ៏ល្អបំផុត និងមានតម្លាភាពបំផុត។ Admiral Markets ប្រើសាវនករខាងក្រៅដើម្បីពង្រឹងនីតិវិធីប្រតិបតិ្តការ និងផ្ទៃក្នុងរបស់ខ្លួនដើម្បីធានាឱ្យបាននូវការអនុវត្តតាមច្បាប់បញ្ញត្តិ។
វត្តមានជាសាកល
ចាប់តាំងពីបង្កើតក្នុងឆ្នាំ 2001 មក Admiral Markets Group បានបន្ដពង្រីកវិសាលភាពរបស់ខ្លួន ហើយសព្វថ្ងៃនេះផ្តល់ជូននូវសេវាកម្មរបស់ខ្លួនទូទាំងពិភពលោក តាមរយៈក្រុមហ៊ុនជួញដូរដែលចែងដោយបញ្ញត្តិរបស់ខ្លួន ដូច្នេះប្រែក្លាយទៅជាអង្គភាពសាកលយ៉ាងពិតប្រាកដ។ នៅ Admiral Markets យើងជឿជាក់ថា វត្តមានរបស់យើងនៅក្នុងតំបន់ភូមិសាស្ត្រផ្សេងៗអាចឱ្យយើងផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្ម និងការគាំទ្រដ៏ឆ្លាតវៃនៅគ្រប់ទីកន្លែងដែលពួកគេជ្រើសរើសជួញដូរ។
សិទ្ធិអនុញ្ញាត និងអាជ្ញាប័ណ្ណដែលចែងដោយបញ្ញត្តិ
អាជ្ញាប័ណ្ណសេវាហិរញ្ញវត្ថុអូស្ត្រាលី (AFSL)
Admiral Markets Pty Ltd (ABN 63 151 613 839) ទទួលបានអាជ្ញាប័ណ្ណសេវាហិរញ្ញវត្ថុអូស្រ្តាលី (AFSL) ដើម្បីធ្វើអាជីវកម្មសេវាហិរញ្ញវត្ថុនៅប្រទេសអូស្ត្រាលី ដែលមានកំណត់ចំពោះសេវាហិរញ្ញវត្ថុដែលគ្របដណ្តប់ដោយ AFSL របស់ខ្លួន លេខ 410681។ ព័ត៌មាននៅលើ គេហទំព័ររបស់ Admiral Markets Pty Ltd មិនត្រូវបានណែនាំឱ្យអ្នករស់នៅនៅប្រទេស ឬដែនដីណាមួយដែលការចែកចាយ ឬការប្រើប្រាស់បែបនេះនឹងផ្ទុយពីច្បាប់ ឬបទបញ្ជាមូលដ្ឋានឡើយ។
គណនីជួញដូរអាចបត់បែនបាន
ការដាក់ប្រាក់ទៅគណនីជួញដូរអាចធ្វើបានជារូបិយប័ណ្ណជាតិភាគច្រើន ដែលត្រូវបានបម្លែងជាបន្តបន្ទាប់ទៅជា AUD, USD, EUR, GBP, SGD ឬរូបិយប័ណ្ណដែលអាចអនុវត្តបានដទៃទៀត។ លើសពីនេះទៀត ប្រសិនបើអ្នកចង់ការពារដើមទុនរបស់អ្នកពីបម្រែបម្រួលរូបិយប័ណ្ណអ្នកអាចមានគណនីជួញដូរច្រើនជារូបិយប័ណ្ណផ្សេងៗក្នុងពេលតែមួយ។ នេះផ្តល់ឱ្យអតិថិជនរបស់យើងនូវឱកាសផ្ទេរប្រាក់ពីគណនីមួយទៅមួយទៀតតាមរយៈការផ្ទេរខាងក្នុងដោយងាយស្រួលត្រង់ផ្ទាល់ពី បន្ទប់អ្នកជួញដូរ។
ការអប់រំ និងការវិភាគ
នៅ Admiral Markets អាទិភាពរបស់យើងគឺធ្វើឱ្យអតិថិជនរបស់យើងធ្វើការសម្រេចចិត្តអំពីការជួញដូរដែលមានព័ត៌មានល្អប្រសើរ។ សម្រាប់ហេតុផលនេះ យើងផ្តល់ជូននូវកម្មវិធីអប់រំជាច្រើន រួមទាំងការបង្រៀនតាមទំព័រវិប និងសិក្ខាសាលា ដែលបានរចនាឡើងដើម្បីបង្រៀនពីជំនាញជួញដូរ និងពន្យល់ពីឱកាសហិរញ្ញវត្ថុដែលអ្នកជួញដូរអាចមាននៅក្នុងទីផ្សារ Forex និង CFD។ លើសពីនេះ យើងបោះពុម្ពផ្សាយសៀវភៅអប់រំ និងខិត្តប័ណ្ណជាភាសាជាច្រើនដែលត្រូវបានចែកចាយជាអន្តរជាតិ។ ជួរនៃឧបករណ៍អប់រំរបស់យើងត្រូវបានពង្រីកឥតឈប់ឈរ។ ផ្នែកនេះក៏បង្ហាញផងដែរនូវជម្រើសយ៉ាងទូលំទូលាយនៃឧបករណ៍វិភាគដើម្បីជួយឱ្យអ្នកជួញដូររុករកទីផ្សារហិរញ្ញវត្ថុកាន់តែប្រសើរ។
ការគាំទ្រអតិថិជន
Admiral Markets ផ្ដល់ការគាំទ្រអតិថិជនតាមរយៈទូរស័ព្ទ និងការជជែកផ្ទាល់ដើម្បីជួយអតិថិជនលើបញ្ហាបច្ចេកទេស និងខាងការរៀបចំទាំងអស់។ ព័ត៌មានលម្អិតនៃការគាំទ្រអតិថិជនអាចរកបាននៅក្រោមទំព័រ ទាក់ទងយើង។
សន្តិសុខ និងកម្មវិធី
ម៉ាស៊ីនមេរបស់យើងមានទីតាំងជារូបវន្តនៅជាប់នឹងក្រុមហ៊ុនផ្តល់សាច់ប្រាក់ទំនេរធំៗទាំងអស់ ដើម្បីធានាបាននូវការអនុវត្តល្អបំផុត និងភាពយឺតយ៉ាវតិចបំផុត។ យើងក៏ផ្តល់ជូននូវវេទិកាជួញដូរដែលគួរឱ្យទុកចិត្ត និងពេញនិយមបំផុត MetaTrader 4 និង MetaTrader 5។
វេទិកានេះត្រូវបានបង្កើតឡើងដោយមេដឹកនាំពិភពលោកម្នាក់លើសូហ្វវែរជួញដូរ គឺសាជីវកម្មសូហ្វវែរ MetaQuotes (MetaQuotes Software Corp)។
របាយការណ៍
របាយការណ៍ហិរញ្ញវត្ថុរបស់ Admirals Group AS អាចមើលឃើញបាននៅលើ ជាផ្នែកផ្តោតលើការរាយការណ៍នៃទំព័រវិប Admirals Group AS។