សទ្ទានុក្រមរបស់អ្នកជួញដូរ

A

Admiral Markets

ឈ្មួញម្នាក់ដែលបានចុះកិច្ចសន្យាសម្រាប់រូបិយប័ណ្ណ និងភាគហ៊ុននានានាពេលបច្ចុប្បន្ន និងនាពេលអនាគត។

AUS 200

ឈ្មោះផ្សេងទៀតសម្រាប់ទីផ្សារមូលបត្រអូស្រ្តាលី (ASX 200); 200 តំណាងឲ្យក្រុមហ៊ុនកំពូលៗចំនួន 200 ក្រុមហ៊ុន (តាមរយៈការធ្វើមូលធនកម្មទីផ្សារ) ដែលត្រូវបានរាយនាមនៅលើ ASX។

Aussie

Ozzie ឬ Oz សំដៅលើគូរូបិយប័ណ្ណ AUD/USD។


B

BOC

ធនាគារកាណាដា (ធនាគារកណ្តាលរបស់ប្រទេសកាណាដា)។

BOE

ធនាគារអង់គ្លេស (ធនាគារកណ្តាលរបស់ UK)។

BOJ

ធនាគារជប៉ុន (ធនាគារកណ្តាលរបស់ប្រទេសជប៉ុន)។

Bundesbank

Bundesbank — ធនាគារកណ្តាលរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានហៅកាត់ថា BUBA។


C

Cable

ពាក្យសាមញ្ញសម្រាប់គូរូបិយប័ណ្ណ GBP/USD។

CAC40

CAC40 — ឈ្មោះខ្លីសម្រាប់ទីផ្សារមូលបត្របារាំង 40 តំណាងឲ្យក្រុមហ៊ុនកំពូលៗចំនួន 40 ក្រុមហ៊ុន (តាមរយៈដើមទុននៅលើទីផ្សារ)។

CBs

ពាក្យកាត់សម្រាប់ធនាគារកណ្តាល។

CFD (កិច្ចសន្យាសម្រាប់ភាពខុសគ្នា)

CFD (កិច្ចសន្យាសម្រាប់ភាពខុសគ្នា) — កម្មវត្ថុមួយនៃចម្លងការតាមប្រព័ន្ធអេឡិចត្រូនិចដោយផ្អែកតាមភាពប្រែប្រួលនៃតម្លៃនៅលើទ្រព្យសកម្មគោល ណាមួយ (ឧ. ហ៊ុន ឬកិច្ចសន្យាអនាគត)។

Close By

សំណើ ឬសេចក្តីណែនាំឲ្យបិទការទិញលក់ចំនួនពីរដែលត្រូវបានវិនិយោគនៅលើឧបករណ៍តែមួយ។


D

Depo

ការដាក់ប្រាក់ទៅក្នុងគណនី។

DJIA ឬ Dow

ពាក្យកាត់សម្រាប់ចំនួនជាមធ្យមនៃឧស្សាហកម្ម Dow Jones ឬ US30។

Dove

Dove — សំដៅលើគោលនយោបាយរូបិយវត្ថុដែលងាយស្រួលជាង ឬអត្រាការប្រាក់ទាបជាង ផ្ទុយពី hawkish។


E

ECB

ធនាគារកណ្តាលនៅអឺរ៉ុប។

ECN

បណ្តាញទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិច ដែលដកភាគីទីបីចេញពីការធ្វើប្រតិបត្តិការការបញ្ជាណាមួយ។

EST/EDT

តំបន់ពេលវេលានៃទីក្រុងញូវយ៉ក (ពេលវេលាស្តង់ដារនៅភាគខាងកើតសហរដ្ឋអាមេរិក/ម៉ោងពេលថ្ងៃនៅភាគខាងកើត)។

ESTX50

ពាក្យកាត់សម្រាប់សន្ទស្សន៍ Euronext 50។


F

FED

FED — ធនាគារបម្រុងរបស់សហព័ន្ធ (ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក)។

FOMC

គណៈកម្មាធិការទីផ្សារបើកនៃសហព័ន្ធ គឺជាគណៈកម្មាធិការដែលកំណត់គោលនយោបាយរបស់ FED។

FRA40

ឈ្មោះផ្សេងទៀតរបស់ CAC 40។

FTSE 100

ឈ្មោះកាត់សម្រាប់សន្ទស្សន៍ UK 100។


G

G7

ក្រុមនៃប្រទេសចំនួនប្រាំពី ដែលរួមមាន សហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស ប្រទេសបារាំង ប្រទេសអ៊ីតាលី និងប្រទេសកាណាដា។

G8

G7 + ប្រទេសរុស្ស៊ី។

GDP

ផលិតផលក្នុងស្រុកសរុប គឺជាតម្លៃសរុបនៃធាតុចេញ ប្រាក់ចំណូល ឬចំណាយរបស់ប្រទេសណាមួយដែលត្រូវបានបង្កើតឡើងនៅក្នុងព្រំដែនរូបវន្តរបស់ខ្លួន។


H

Hawkish

សំដៅលើគោលនយោបាយរូបិយវត្ថុដែលងាយស្រួលជាង ឬអត្រាការប្រាក់ខ្ពស់ជាង៖ ផ្ទុយពី dove។

HK40 / HKHI

ឈ្មោះកាត់សម្រាប់សន្ទស្សន៍នៃ Hong Kong Seng។


I

INX

សញ្ញាសម្រាប់សន្ទស្សន៍ S&P 500។


J

JPN225

ឈ្មោះកាត់សម្រាប់សន្ទស្សន៍ NEKKEI។


K

Kiwi

ពាក្យសាមញ្ញសម្រាប់គូរូបិយប័ណ្ណ NZD/USD។


L

LIBOR

អត្រាដែលត្រូវបានស្នើផ្តល់ដោយធនាគារផ្ទៃក្នុងនៃទីក្រុងឡុងដ៍ ដែលធនាគារនានាប្រើប្រាស់វាជាអត្រាគោលសម្រាប់ការផ្តល់កម្ចីជាអន្តរជាតិ។

Login

លេខអត្តសញ្ញាណកម្មតែមួយគត់នៃគណនីរបស់អតិថិជន។

Loonie

ពាក្យសាមញ្ញសម្រាប់ដុល្លារកាណាដា ដែលត្រូវបានស្គាល់ថាជា មូលនិធិ។

Lot

ឯកតានៃទំហំចម្លងការមួយនៅក្នុង MT4 ដែល៖ 1 lot ស្មើនឹងកិច្ចសន្យាមួយនៅលើរូបិយប័ណ្ណគោលចំនួន 100000 ឯកតា សម្រាប់គូរូបិយប័ណ្ណនានា 1 lot ស្មើនឹងមួយឯកតានៃប្រាតិភោគមូលដ្ឋានមួយសម្រាប់ភាគហ៊ុន CFDs។


M

MT4 Admiral Markets

MT4 Admiral Markets — វេទិកាសូហ្វវែរមួយដែលត្រូវបានរៀបចំឡើងសម្រាប់ការជួញដូរនៅលើបណ្តាញ ដែលជាមូលដ្ឋានបច្ចេកវិទ្យាសម្រាប់សេវាជួញដូររបស់អតិថិជន Admiral Markets ដែលរួមមាន ចំណតរបស់អតិថិជន MT4 (ចំណតរបស់អតិថិជន), ម៉ាស៊ីនមេ MT4, មជ្ឈមណ្ឌលទិន្នន័យ MT4, ពហុចំណត MT4, MT4 ចល័ត និង MT4 ទូរសព្ទឆ្លាតវៃ។


O

Over The Counter (OTC)

Over The Counter (OTC) — ពណ៌នាអំពីចម្លងការណាមួយដែលមិនត្រូវបានធ្វើឡើងតាមរយៈការផ្លាស់ប្តូរ។


S

SWAP

ទឹកប្រាក់នៃការកែសម្រួលរំលងយប់ដែលត្រូវបានទូទាត់ ឬត្រូវបានគិតពីគណនីរបស់អតិថិជននៅម៉ោង 23.59 នៅតំបន់នៃពេលវេលារបស់វេទិកា ស្របតាមតម្លៃដែលត្រូវបានបញ្ជាក់នៅក្នុងព័ត៌មានលម្អិតនៃកិច្ចសន្យារបស់ Admiral Markets វាគឺជាការទូទាត់ប្រាក់ប្រចាំថ្ងៃសម្រាប់សេវាជួញដូរនៃម៉ាជីន។

Swissy

ពាក្យសាមញ្ញសម្រាប់ Swiss Franc។


T

Trailing Stop

Trailing Stop — ជម្រើសដែលត្រូវបានកំណត់ជាមុននៃចំណតអតិថិជនដែលកែសម្រួលកម្រិតនៃការបញ្ជាឲ្យបញ្ឈប់ការខាតបង់ដោយស្វ័យប្រវត្តិដោយចំណុចជាក់លាក់ណាមួយ ប្រសិនបើចលនានៃតម្លៃដែលអនុគ្រោះមានចំនួនលើសពីចំនួននេះ វាដំណើរការបានតែជាមួយចំណតអតិថិជនដែលត្រូវបានតភ្ជាប់ទៅនឹងម៉ាស៊ីនមេប៉ុណ្ណោះ។


U

UK OIL

ឈ្មោះកាត់សម្រាប់ Brent Crude Oil។

UK100

ឈ្មោះកាត់សម្រាប់សន្ទស្សន៍ FTSE 100។

Uptick

សម្រង់តម្លៃថ្មីមួយ ដែលមានតម្លៃខ្ពស់ជាងសម្រង់តម្លៃកាលពីមុន។

US OIL

ឈ្មោះកាត់សម្រាប់ WTI Crude Oil។

US30

ឈ្មោះកាត់សម្រាប់សន្ទស្សន៍ Dow Jones។


X

XAG/USD

សញ្ញាសម្រាប់សន្ទស្សន៍របស់ប្រាក់។

XAU/USD

សញ្ញាសម្រាប់សន្ទស្សន៍របស់មាស។


កម្ចីបណ្តាក់ទុន

កម្ចីបណ្តាក់ទុន — អនុបាតនៃទំហំ/ម៉ាជីននៃចម្លងការ (ឧ. កម្ចីបណ្តាក់ទុន 1:100 មានន័យថា អតិថិជនចាំបាច់ត្រូវមានទំហំចម្លងការ 1% នៅក្នុងគណនីរបស់គាត់/នាងជាប្រាតិភោគ ឬម៉ាជីន)។

កម្រិតនៃការបញ្ជា

កម្រិតនៃការបញ្ជា — តម្លៃដែលត្រូវបានបញ្ជាក់ដោយអតិថិជននៅក្នុងសំណើសុំដាក់ការបញ្ជានៅក្នុងនាមជាសេចក្តីណែនាំឲ្យបើកការទិញលក់ណាមួយនៅក្នុងគណនីរបស់គាត់/នាង តាមតម្លៃនេះ និងស្របតាមលក្ខខណ្ឌនានាដែលត្រូវបានកំណត់ដោយប្រភេទនៃការបញ្ជានោះ។

កម្រិតម៉ាជីន

កម្រិតម៉ាជីន — អនុបាតនៃភាគរយទ្រព្យម្ចាស់/ម៉ាជីន។

កម្រៃជើងសារ

កម្រៃជើងសារ — ចំនួនទឹកប្រាក់នៃការទូទាត់ថ្លៃសេវាដែលត្រូវបានគិតលើគណនីរបស់អតិថិជន។

កំហុសឆ្គងជាក់ស្តែង

កំហុសឆ្គងជាក់ស្តែង — ហេតុការណ៍មួយដែលតម្លៃបើក ឬបិទការទិញលក់មានភាពខុសគ្នាយ៉ាងខ្លាំងពីតម្លៃទីផ្សារដែលមានភាពជាក់ស្តែងនៅពេលធ្វើប្រតិបត្តិការ ហេតុការណ៍មួយដែលការធ្វើប្រតិបត្តិការការបញ្ជារបស់អតិថិជនមានអសង្គតិភាពជាមួយការបញ្ជា ឬសំណើ នៅក្នុងអត្ថន័យទូទៅ។

ការការពារការខាតបង់

ការការពារការខាតបង់ — ការរួមបញ្ចូលគ្នានៃការទិញលក់នានា ឬការទិញលក់ណាមួយ ដែលកាត់បន្ថយហានិភ័យនៃការទិញលក់ចម្បងរបស់អ្នក។

ការកែសម្រួលភាគលាភ

ការកែសម្រួលភាគលាភ — ការកែសម្រួលណាមួយដែលត្រូវបានអនុវត្តនៅពេលដែលភាគហ៊ុនណាមួយបានរំលងផុតកាលបរិច្ឆេទនៃភាគលាភកាលពីមុនរបស់ខ្លួន (ដែលរួមបញ្ចូលទាំង កាលបរិច្ឆេទកាលពីមុននៃភាគលាភពិសេសណាមួយផងដែរ) នៅក្នុងទីផ្សារភាគហ៊ុនមូលដ្ឋាន។

ការខូច ឬកំហុសឆ្គងនៃទិន្នន័យ

ការខូច ឬកំហុសឆ្គងនៃទិន្នន័យ — សម្រង់តម្លៃដែលមិនត្រឹមត្រូវណាមួយដែលត្រូវបានបង្កើតឡើងដោយម៉ាស៊ីនមេដោយសារតែកំហុសឆ្គងនៃព័ត៌មានទិន្នន័យ តាមធម្មតា មើលទៅដូចជាគម្លាតនៃតម្លៃដ៏ខ្លាំងក្លាមួយកំពុងតែត្រឡប់មកខិតជិតកម្រិតកាលពីមុនវិញ នៅលើការធ្វើបច្ចុប្បន្នកម្មតម្លៃលើកក្រោយ ដោយគ្មានសញ្ញានៃទីផ្សារដែលមានការឡើងចុះខ្លាំងនៅជុំវិញនោះទេ Admiral Markets មានឆន្ទានុសិទ្ធិ ប៉ុន្តែពុំមានកាពត្វកិច្ចនៅក្នុងការលុបចោលនូវកំហុសឆ្គងទាំងនោះពីមូលដ្ឋានទិន្នន័យនៃសម្រង់តម្លៃរបស់ខ្លួននោះទេ។

ការងើបឡើងវិញជារាង U

ការងើបឡើងវិញជារាង U — រាងនៃដ្យាក្រាមដែលបង្ហាញអំពីការកើនឡើងនៃតម្លៃត្រឡប់មកចំណុចកំពូលកាលពីមុនរបស់វាវិញបន្តិចម្តងៗ បន្ទាប់ពីមានការធ្លាក់ចុះបន្តិចម្តង។

ការងើបឡើងវិញជារាង V

ការងើបឡើងវិញជារាង V — រាងនៃដ្យាក្រាមដែលបង្ហាញអំពីការកើនឡើងនៃតម្លៃត្រឡប់មកចំណុចកំពូលកាលពីមុនរបស់វាវិញយ៉ាងខ្លាំងក្លា បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងក្លា។

ការងើបឡើងវិញជារាង W

ការងើបឡើងវិញជារាង W — រាងនៃដ្យាក្រាមដែលបង្ហាញអំពីការប្រែប្រួលនៃការធ្លាក់ចុះយ៉ាងខ្លួន ការកើនឡើង ការធ្លាក់ចុះ និងបញ្ចប់ដោយការកើនឡើងយ៉ាងខ្លាំងមួយទៀត ផ្នែកកណ្តាលនៃទម្រង់នេះអាចទាបជាងចំណុចកំពូលនៃតម្លៃចំនួនពីរដែលនៅខាងនីមួយៗ។

ការចាត់ចែងទិញ

ការចាត់ចែងទិញ — ការចាត់ចែងដែលបើកមួយដែលតំណាងឲ្យការរំពឹងទុកថាតម្លៃទីផ្សារនឹងកើនឡើង (ឧ. ការទិញរូបិយប័ណ្ណគោលប្រឆាំងនឹងរូបិយប័ណ្ណនៃសម្រង់តម្លៃ ឬការទិញកិច្ចសន្យាសម្រាប់ភាពខុសគ្នាមួយនៅលើអត្រាមូលបត្រគោលមួយ)។

ការចាត់ចែងលក់

ការចាត់ចែងលក់ — ការចាត់ចែងដែលបើកមួយដែលតំណាងឲ្យការរំពឹងទុកថាតម្លៃទីផ្សារនឹងធ្លាក់ចុះ (ឧ. ការលក់រូបិយប័ណ្ណគោលប្រឆាំងនឹងរូបិយប័ណ្ណនៃសម្រង់តម្លៃ ឬការលក់កិច្ចសន្យាសម្រាប់ភាពខុសគ្នាមួយនៅលើអត្រាមូលបត្រគោលមួយ)។

ការជួញដូរម៉ាជីន

ការជួញដូរម៉ាជីន — សេវាជួញដូររបស់អតិថិជនដែលប្រើប្រាស់បច្ចេកទេសកម្ចីបណ្តាក់ទុក ដែលអនុញ្ញាតឲ្យអតិថិជនអនុវត្តចម្លងការនានាលើសពីប្រាក់បញ្ញើនៅក្នុងគណនីរបស់គាត់/នាង។

ការដេញថ្លៃ

ការដេញថ្លៃ — តម្លៃដែលអ្នកលក់ ឬអ្នកបង្កើតទីផ្សារមានបំណងទិញឧបករណ៍ដែលត្រូវបានជួញដូរណាមួយ ជាតម្លៃមួយសម្រាប់ការបង្កើតការចាត់ចែងលក់ដែលបើកមួយ។

ការទិញដែលត្រូវបានវិនិយោគ

ការទិញដែលត្រូវបានវិនិយោគ — រួមបញ្ចូលចំនួនស្មើគ្នានៃការទិញទុកសម្រាប់រយៈពេលវែង និងសម្រាប់រយៈពេលខ្លីនៅលើឧបករណ៍តែមួយ ការទិញដែលត្រូវបានវិនិយោគនានា តម្រូវឲ្យមាន 50% នៃម៉ាជីនសង្ខេបសម្រាប់ការទិញ ទាំងពីរប្រភេទ។

ការទិញទុកសម្រាប់រយៈពេលវែង

ការទិញទុកសម្រាប់រយៈពេលវែង — នៅពេលដែលរូបិយប័ណ្ណគោលនៃគូនោះត្រូវបានទិញ ការទិញនោះត្រូវបានចាត់ទុកថាមានរយៈពេលវែង។

ការទិញលក់ដែលបើក

ការទិញលក់ដែលបើក — កិច្ចសន្យាមួយសម្រាប់ការទិញ ឬការលក់ឧបករណ៍ណាមួយនៅក្នុងគណនីរបស់អតិថិជន ផ្នែកទីមួយនៃចម្លងការដែលបានបញ្ចប់រួចរាល់ និងកាតព្វកិច្ចនៅក្នុងការធ្វើឲ្យចម្លងការប្រឆាំងមានភាពស្មើគ្នានៅពេលក្រោយ ត្រូវបានចាត់ទុកផងដែរថាជាកាតព្វកិច្ចរបស់អតិថិជននៅក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវនៃម៉ាជីនរបស់ Admiral Markets និង ដោយពុំមានការជូនដំណឹង ឬការទាមទារពី Admiral Markets ឡើយ ត្រូវថែរក្សាសមតុល្យគណនីឲ្យមានចំនួនគ្រប់គ្រាន់នៅគ្រប់ពេលវេលាទាំងអស់ ដែលបន្តបំពេញតាមលក្ខខណ្ឌតម្រូវនៃម៉ាជីនរបស់ Admiral Markets និងអនុបាតអប្បបរមានៃទ្រព្យម្ចាស់/ម៉ាជីនដែលត្រូវបានបញ្ជាក់ដោយ Admiral Markets (ឧ. អនុបាតអប្បបរមាចំនួន 30%)។

ការបញ្ជា

ការបញ្ជា — សេចក្តីណែនាំតាមប្រព័ន្ធអេឡិចត្រូនិចឲ្យបើក ឬបិទការទិញលក់ណាមួយនៅក្នុងគណនីរបស់អតិថិជន នៅលើឧបករណ៍ដែលត្រូវបានបញ្ជាក់ណាមួយ នៅក្នុងករណីដែលតម្លៃរបស់វាបានឈានដល់កម្រិតដែលត្រូវបានបញ្ជាក់។

ការបញ្ជាដែលកំពុងដំណើរការ

បញ្ឈប់ ឬដាក់កំហិតលើការបញ្ជាដែលត្រូវបានដាក់ ប៉ុន្តែមិនទាន់បានបំពេញតាមនៅឡើយ។

ការបញ្ជាដែលមិនទាន់បានសម្រេច

ការបញ្ជាដែលមិនទាន់បានសម្រេច — សេចក្តីណែនាំតាមប្រព័ន្ធអេឡិចត្រូនិចឲ្យបើកការទិញលក់ណាមួយនៅក្នុងគណនីរបស់អតិថិជន នៅក្នុងករណីដែលតម្លៃនៃឧបករណ៍ដែលត្រូវបានបញ្ជាក់ណាមួយបានឈានដល់កម្រិតដែលត្រូវបានបញ្ជាក់ អតិថិជនអាចប្រើប្រាស់ការបញ្ជាដែលមិនទាន់បានសម្រេច ដែលរួមមាន ចំនួនកំណត់នៃការទិញ ចំនួនកំណត់នៃការលក់ ការបញ្ឈប់ការទិញ និងការបញ្ឈប់ការលក់។

ការបញ្ជានៅលើទីផ្សារ

ការបញ្ជានៅលើទីផ្សារ — សេចក្តីណែនាំតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់ការបើកការទិញលក់ណាមួយនៅក្នុងគណនីរបស់អតិថិជនតាមតម្លៃទីផ្សារបច្ចុប្បន្ន។

ការបញ្ឈប់

ការបញ្ឈប់ — ការបិទការទិញលក់ដែលបើករបស់អតិថិជនដោយ Admiral Markets ជាដាច់ខាត នៅក្នុងករណីដែលគណនីរបស់អតិថិជនមិនបានបំពេញតាមលក្ខខណ្ឌតម្រូវនៃម៉ាជីនរបស់ Admiral Markets។

ការបញ្ឈប់ការទិញ

ការបញ្ឈប់ការទិញ — ការបញ្ជាដែលមិនទាន់បានសម្រេច សម្រាប់បង្កើតការទិញដែលបើកមួយនៅក្នុងគណនីរបស់អតិថិជន នៅក្នុងករណីដែលតម្លៃនៅលើឧបករណ៍ដែលត្រូវបានបញ្ជាក់កើនឡើងដល់កម្រិតដែលត្រូវបានបញ្ជាក់ អាចអនុវត្តបានតែនៅក្នុងតម្លៃស្នើសុំ និងតម្លៃដែលត្រូវបានដាក់ខ្ពស់ជាងតម្លៃស្នើសុំរបស់ឧបករណ៍ដែលត្រូវបានបញ្ជាក់នាពេលបច្ចុប្បន្នប៉ុណ្ណោះ។

ការបញ្ឈប់ការលក់

ការបញ្ឈប់ការលក់ — ការបញ្ជាលក់ដែលមិនទាន់បានសម្រេច សម្រាប់បង្កើតការចាត់ចែងលក់ដែលបើកមួយនៅក្នុងគណនីរបស់អតិថិជន នៅក្នុងករណីដែលតម្លៃនៅលើឧបករណ៍ដែលត្រូវបានបញ្ជាក់ធ្លាក់ចុះដល់កម្រិតដែលត្រូវបានបញ្ជាក់ អាចអនុវត្តបានតែនៅក្នុងតម្លៃដេញថ្លៃ និងតម្លៃដែលត្រូវបានដាក់ទាបជាងតម្លៃដេញថ្លៃរបស់ឧបករណ៍ដែលត្រូវបានបញ្ជាក់នាពេលបច្ចុប្បន្នប៉ុណ្ណោះ។

ការបិទជាច្រើន

សំណើ ឬសេចក្តីណែនាំឲ្យបិទការទិញលក់ដែលបានវិនិយោគទាំងអស់នៅក្នុងគណនីរបស់អតិថិជន។

ការបិទដោយផ្នែក

ការបិទដោយផ្នែក — ការបិទការទិញលក់មួយផ្នែក (ឧ. បិទ 0.5 lots ក្នុងចំណោម 2 lots)។

ការបើកទីផ្សារ

ការបើកទីផ្សារ — ពេលវេលាដែលឧបករណ៍នានាក្លាយជាអាចស្វែងរកបានសម្រាប់ការជួញដូររបស់អតិថិជននៅក្រោយថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក ចន្លោះពេលវេលាបិទធម្មតា ឬពេលវេលាផ្អាកសកម្មភាពរបស់ម៉ាស៊ីនមេ។

ការផុតកំណត់

ការផុតកំណត់ — សេចក្តីណែនាំឲ្យមានការលុបចោលការបញ្ជាដែលមិនទាន់បានសម្រេចណាមួយនៅពេលវេលា និងកាលបរិច្ឆេទដែលត្រូវបានបញ្ជាក់។

ការផ្តល់សម្រង់តម្លៃ

ការផ្តល់សម្រង់តម្លៃ — ការផ្តល់ជូនអតិថិជននូវសម្រង់តម្លៃដែល Admiral Markets អាចទទួលយកសម្រាប់ការទិញ ឬការលក់ឧបករណ៍នានានៅក្នុងគណនីរបស់គាត់/នាង។

កាលបរិច្ឆេទនៃតម្លៃ

កាលបរិច្ឆេទនៃតម្លៃ — កាលបរិច្ឆេទនាពេលអនាគតដែលសមភាគីនៃចម្លងការហិរញ្ញវត្ថុមួយយល់ព្រមកំណត់តម្លៃផលិតផលណាមួយ សម្រាប់ការជួញដូររូបិយប័ណ្ណបរទេសជាក់លាក់ណាមួយ ដែលកាលបរិច្ឆេទនេះ តាមធម្មតា គឺពីរថ្ងៃអាជីវកម្មបន្ទាប់ពីមានចម្លងការមួយត្រូវបានយល់ព្រម។

កិច្ចសន្យា

កិច្ចសន្យា — ឯកតាស្តង់ដាមួយនៅលើទីផ្សារ Forex (ឧ. 1 ឡូតិ៍)។

កែប្រែ

កែប្រែ — សំណើសុំកែប្រែកម្រិតនៃការបញ្ជាលក់ដែលមិនទាន់បានសម្រេចណាមួយ សំណើសុំផ្លាស់ថ្មី សុំលុបចោល ឬសុំកែប្រែ ឬបញ្ឈប់ការខាតបង់ ឬទទួលយកកម្រិតនៃប្រាក់ចំណេញ នៅក្នុងការទិញលក់ដែលបើក ឬការបញ្ជា ដែលមិនទាន់បានសម្រេចណាមួយ។


គណនីរបស់អតិថិជន (គណនី)

គណនីរបស់អតិថិជន (គណនី) — បញ្ជីចម្លងការ ការបញ្ជា និងប្រតិបត្តិការនៃសមតុល្យនៅក្នុងប្រព័ន្ធផ្ទាល់ខ្លួនរបស់អតិថិជនរបស់យើង។

គណនីសាកល្បង

គណនីសាកល្បង — គណនីអនុវត្ត។

គម្លាត

គម្លាត — ភាពខុសគ្នាយ៉ាងខ្លាំងរវាងសម្រង់តម្លៃពីរជាប់គ្នា អាចត្រូវបានបង្ហាញនៅលើដ្យាក្រាមជាផ្នែកទទេរនៅចន្លោះរបារ ឬទៀននានា នៅពេលដែលរយៈពេលនៃសម្រង់តម្លៃចំនួនពីរបានគ្របដណ្តប់លើម៉ោងបិទរបស់របារ ឬរបស់ជើងទៀន។

គម្លាតនៃតម្លៃ

គម្លាតនៃតម្លៃ — ហេតុការណ៍ណាមួយដែលតម្លៃដេញថ្លៃនាពេលបច្ចុប្បន្នខ្ពស់ជាងតម្លៃស្នើសុំកាលពីមុន និងតម្លៃដេញថ្លៃនាពេលបច្ចុប្បន្នទាបជាងតម្លៃស្នើសុំកាលពីមុន។

គម្លាតនៃតម្លៃ (Slippage)

គម្លាតនៃតម្លៃ (Slippage) — ប៉ារ៉ាម៉ែត្ររបស់ទីប្រឹក្សាជំនាញដែលបង្កើតភាពខុសគ្នាជាអតិបរមារវាងតម្លៃដែលត្រូវបានស្នើសុំ និងតម្លៃរបស់ឈ្នួញ ដែលអាចទទួលយកបានដោយទីប្រឹក្សាជំនាញសម្រាប់បើកការទិញលក់ណាមួយនៅក្នុងគណនីរបស់អតិថិជន ភាពខុសគ្នារវាងតម្លៃនៃការបញ្ជា និងប្រតិបត្តិការតម្លៃជាក់ស្តែងរបស់ខ្លួន។

គម្លាតនៃពេលវេលាធ្វើប្រតិបត្តិការ

គម្លាតនៃពេលវេលាធ្វើប្រតិបត្តិការ — គម្លាតនៃតម្លៃរវាងសម្រង់តម្លៃទីមួយនៃពេលវេលាធ្វើប្រតិបត្តិការនៅលើទីផ្សារបច្ចុប្បន្ន និងសម្រង់តម្លៃចុងក្រោយនៃពេលវេលាធ្វើប្រតិបត្តិការនៅលើទីផ្សារកាលពីមុន។

គូចម្លែក

គូចម្លែក — គូរូបិយប័ណ្ណដែលមិនសូវមានការជួញដូរ។

គូរូបិយប័ណ្ណ

គូរូបិយប័ណ្ណ — ឧបករណ៍ដែលត្រូវបានជួញដូរដោយផ្អែកលើការប្រែប្រួលនៃតម្លៃរបស់រូបិយប័ណ្ណមួយប្រឆាំងនឹងរូបិយប័ណ្ណមួយផ្សេងទៀត។


ចំណតរបស់អតិថិជន

ចំណតរបស់អតិថិជន — កម្មវិធី MetaTrader 4 (តទៅនេះហៅថា MT4) ដែលត្រូវបានរៀបចំឡើងសម្រាប់ការជួញដូររបស់អតិថិជន អនុវត្តការត្រួតពិនិត្យលើគណនីនានារបស់អតិថិជន ទទួលបានសម្រង់តម្លៃនៅពេលនោះ និងសម្រង់តម្លៃនៅពេលទិញចូល ព័ត៌មាន និងព័ត៌មានទីផ្សារផ្សេងទៀត Admiral Markets អាចធ្វើឲ្យអតិថិជនអាចស្វែងរកបាន តាមធម្មតា ត្រូវបានប្រើប្រាស់ សម្រាប់ការវិភាគផ្នែកបច្ចេកទេស ការជួញដូរដោយស្វ័យប្រវត្តិដោយទីប្រឹក្សាដែលមានជំនាញ និងសម្រាប់យោបល់ត្រឡប់របស់អតិថិជនតាមរយៈប្រព័ន្ធផ្ញើសំបុត្រផ្ទៃក្នុងផងដែរ។

ចំណុច

ចំណុច — ការប្រែប្រួលតម្លៃជាអប្បបរមា (ឧ. 0.0001 សម្រាប់ EUR/USD) ត្រូវបានហៅផងដែរថា Pip។

ចំណុចមូលដ្ឋាន

ចំណុចមូលដ្ឋាន — ឯកតាមួយដែលពណ៌នាអំពីការប្រែប្រួលជាអប្បបរមានៃតម្លៃរបស់ផលិតផលណាមួយ។

ចំនួនកំណត់នៃការទិញ

ចំនួនកំណត់នៃការទិញ — ការបញ្ជាដែលមិនទាន់បានសម្រេច សម្រាប់បង្កើតការចាត់ចែងទិញដែលបើកមួយនៅក្នុងគណនីរបស់អតិថិជន នៅក្នុងករណីដែលតម្លៃនៅលើឧបករណ៍ដែលត្រូវបានបញ្ជាក់ធ្លាក់ដល់កម្រិតដែលត្រូវបានបញ្ជាក់ អាចអនុវត្តបានតែនៅក្នុងតម្លៃស្នើសុំ និងតម្លៃដែលត្រូវបានដាក់ទាបជាងតម្លៃស្នើសុំរបស់ឧបករណ៍ដែលត្រូវបានបញ្ជាក់នាពេលបច្ចុប្បន្នប៉ុណ្ណោះ។

ចំនួនកំណត់នៃការលក់

ចំនួនកំណត់នៃការលក់ — ការបញ្ជាដែលមិនទាន់បានជោគជ័យសម្រាប់ការបង្កើតការចាត់ចែងលក់ដែលបើកមួយនៅក្នុងគណនីរបស់អតិថិជន នៅក្នុងករណីដែលតម្លៃនៅលើឧបករណ៍ដែលត្រូវបានបញ្ជាក់កើនឡើងដល់កម្រិតដែលត្រូវបានបញ្ជាក់ អាចអនុវត្តបានតែនៅក្នុងតម្លៃដេញថ្លៃ និងតម្លៃដែលត្រូវបានដាក់ខ្ពស់ជាងតម្លៃដេញថ្លៃរបស់ឧបករណ៍ដែលត្រូវបានបញ្ជាក់នាពេលបច្ចុប្បន្នប៉ុណ្ណោះ។

ចម្លងការ

ចម្លងការ — ការធ្វើប្រតិបត្តិការណាមួយដែលមានការជួញដូរដែលប្រឆាំងគ្នាចំនួនពីរស្មើៗគ្នានៅក្នុងឧបករណ៍ដែលត្រូវបានបញ្ជាក់ណាមួយ។


ឈ្មួញ

ឈ្មួញ — និយោជិតរបស់ Admiral Market ដែលទទួលខុសត្រូវចំពោះការទទួលសំណើរបស់អតិថិជន ធ្វើប្រតិបត្តិការការបញ្ជារបស់អតិថិជន និងអនុវត្តការជម្រះបញ្ជីនៃការទិញលក់ដែលបើករបស់អតិថិជន នៅក្នុងករណីនៃការបញ្ឈប់។


ដ្យាក្រាម

ដ្យាក្រាម — ការតំណាងដោយដ្យាក្រាមនៃសម្រង់តម្លៃនានានៃប្រវត្តិសាស្រ្តនៅក្នុងទម្រង់ជាខ្សែបន្ទាត់ ជារបារ ឬជាជើងទាន។

ដ្យាក្រាមជើងទាន

ដ្យាក្រាមជើងទាន — វិធីមួយនៅក្នុងចំណោមវិធីនានាដើម្បីមើល ឬបង្ហាញដ្យាក្រាមមួយ ដែលចង្អុលបង្ហាញអំពីតម្លៃបើក និងបិទនៅក្នុងចន្លោះកាលបរិច្ឆេទដែលត្រូវបានជ្រើសរើស ប្រសិនបើតម្លៃបិទខ្ពស់ជាងតម្លៃបើក នៅពេលនោះ ផ្នែកនៃជើងទៀននោះនឹងពុំមានពណ៌ស្រអាប់នោះទេ ប៉ុន្តែវានឹងផ្ទុយពីនេះប្រសិនបើតម្លៃបើកខ្ពស់ជាងតម្លៃបិទ។


តំបន់ពេលវេលានៃវេទិកា

តំបន់ពេលវេលានៃវេទិកា — ពេលវេលាដែលម៉ាស៊ីនមេរបស់ Admiral Markets ត្រូវបានកំណត់ឲ្យដូចគ្នា តំបន់ពេលវេលាមួយដែលត្រូវបានប្រើប្រាស់សម្រាប់កត់ត្រាហេតុការណ៍ណាមួយចូលទៅក្នុងឯកសារកំណត់ត្រានៅក្នុងម៉ាស៊ីនមេ បច្ចុប្បន្ន Admiral Markets MT4 ត្រូវបានកំណត់ពេលវេលាដូចគ្នានឹងពេលវេលានៃទីក្រុងឡុងដ៍ (GMT+0 ពេលវេលាដែលមានពេលថ្ងៃច្រើនជាង - GMT+1)។

តម្លៃ

តម្លៃ — សម្រង់តម្លៃដែលតម្លៃពីរប្រភេទ ដែលរួមមានតម្លៃនៃការដេញថ្លៃ និងតម្លៃស្នើសុំ តម្លៃបើក ឬបិទនៃការទិញលក់ណាមួយ កម្រិតនៃការបញ្ជាណាមួយ។


ទំហំ Lot

ទំហំ Lot — ចំនួនឯកតានៃរូបិយប័ណ្ណគោល ឬឯកតានៃទ្រព្យសកម្មមូលដ្ឋានដែលត្រូវបានបញ្ជាក់ដោយកិច្ចសន្យារបស់ Admiral Markets ថាជាទំហំនៃចម្លងការក្នុង 1 lot ស្តង់ដារ។

ទំហំចម្លង

ទំហំចម្លង — ទំហំ lot គុណនឹងចំនួន lots។

ទិន្នផល

ទិន្នផល — ប្រាក់ចំណូលជាភាគរយដែលទទួលបានមកវិញពីការវិនិយោគណាមួយ។

ទិន្នាការធ្លាក់ចុះ

ទិន្នាការធ្លាក់ចុះ — សកម្មភាពនៃតម្លៃធ្លាក់ចុះ ដែលអាចត្រូវបានពណ៌នាថាជា ការធ្លាក់ចុះពីចំណុចទាប និងការធ្លាក់ចុះពីចំណុចខ្ពស់។

ទីប្រឹក្សាជំនាញ

ទីប្រឹក្សាជំនាញ — កម្មវិធីមួយដែលត្រូវបានសរសេរនៅក្នុង MQL4 (ភាសានៃ MetaQuotes 4) និងត្រូវបានអនុវត្តដោយចំណតរបស់អតិថិជនក្នុងគោលបំណងធ្វើការជួញដូរដោយស្វ័យប្រវត្តិនៅក្នុងគណនីរបស់អតិថិជន។

ទីផ្សារដែលតម្លៃហ៊ុនធ្លាក់ចុះ/ទីផ្សារដែលជឿថាតម្លៃហ៊ុននឹងធ្លាក់ចុះ

ទីផ្សារដែលតម្លៃហ៊ុនធ្លាក់ចុះ/ទីផ្សារដែលជឿថាតម្លៃហ៊ុននឹងធ្លាក់ចុះ — ពាក្យសាមញ្ញសម្រាប់ទីផ្សារដែលមាននិន្នាការធ្លាក់ចុះ (តម្លៃកំពុងតែធ្លាក់ចុះ)។

ទីផ្សារដែលតម្លៃហ៊ុនឡើងថ្លៃ/ទីផ្សារដែលជឿថាតម្លៃហ៊ុននឹងឡើងថ្លៃ

ទីផ្សារដែលតម្លៃហ៊ុនឡើងថ្លៃ/ទីផ្សារដែលជឿថាតម្លៃហ៊ុននឹងឡើងថ្លៃ — ពាក្យសាមញ្ញសម្រាប់ទីផ្សារដែលមាននិន្នាការកើនឡើង (តម្លៃកំពុងតែកើនឡើង)។

ទីផ្សារដែលមានការឡើងចុះយ៉ាងលឿន

ទីផ្សារដែលមានការឡើងចុះយ៉ាងលឿន — ស្ថានភាពទីផ្សារដែលត្រូវបានកំណត់ដោយការប្រែប្រួលនៃតម្លៃយ៉ាងខ្លាំងក្លានៅក្នុងរយៈពេលដ៏ខ្លីដែលជាញឹកញាប់ បណ្តាលឲ្យមានគម្លាតដ៏ធំរវាងតម្លៃនៃសម្រង់តម្លៃជាប់ៗគ្នា ដែលតាមធម្មតា កើតឡើងភ្លាមៗនៅមុន និង/ឬក្រោយព្រឹត្តិការណ៍សំខាន់ៗ (របាយការណ៍សេដ្ឋកិច្ចសំខាន់ៗស្តីពីប្រទេស G7 ណាមួយ, សន្និសិទ្ធិកាសែតដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ឬប្រធានធនាគារកណ្តាលនៃប្រទេស G7, សេចក្តីសម្រេចរបស់ធនាគារកណ្តាលចំពោះអត្រាការប្រាក់, ការធ្វើអន្តរាគមន៍នានានៅលើទីផ្សារ, ករណីប្រធានស័ក្តិផ្នែកនយោបាយ ឬធម្មជាត ដូចជា សង្រ្គាម ឬភេរវកម្ម ជាដើម)។

ទីផ្សារដែលមានប្រតិបត្តិការតិចតួចជាខ្លាំង

រយៈពេលនៃសកម្មភាពជួញដូរទាប និងចំនួនតិចតួចនៃសម្រង់តម្លៃក្នុងមួយលើក បើប្រៀបធៀបទៅនឹងស្ថានភាពទីផ្សារធម្មតា (ឧ. រយៈពេលចន្លោះម៉ោង 21.00 និង 00.00 GMT និងមុនថ្ងៃបុណ្យណូអែល)។

ទ្រព្យម្ចាស់

ទ្រព្យម្ចាស់ — តម្លៃសុទ្ធនៃមូលនិធិនានានៅក្នុងគណនីរបស់អតិថិជន។


ធនាគារកណ្តាល

ធនាគារកណ្តាល — តាមធម្មតាគឺជាអង្គការរដ្ឋាភិបាលមួយដែលគ្រប់គ្រងគោលនយោបាយរូបិយប័ណ្ណរបស់ប្រទេសណាមួយ។


បញ្ឈប់ការខាតបង់

បញ្ឈប់ការខាតបង់ — ការបញ្ជាឲ្យបិទការទិញលក់ដែលបើក ដែលត្រូវបានបញ្ជាក់ណាមួយ នៅក្នុងករណីដែលតម្លៃកំពុងតែផ្លាស់ប្តូរនៅក្នុងទិសដៅដែលគ្មានភាពអនុគ្រោះ អាចធ្វើប្រតិបត្តិការបានតែចំពោះតម្លៃដេញថ្លៃ និងតម្លៃដែលត្រូវបានដាក់ទាបជាងតម្លៃដេញថ្លៃនាពេលបច្ចុប្បន្ន ដែលពាក់ព័ន្ធនឹង ការចាត់ចែងទិញប៉ុណ្ណោះ អាចអនុវត្តបានតែចំពោះតម្លៃស្នើសុំ និងតម្លៃដែលត្រូវបានដាក់ខ្ពស់ជាងតម្លៃស្នើសុំនាពេលបច្ចុប្បន្នដែលពាក់ព័ន្ធនឹងការចាត់ចែងលក់ប៉ុណ្ណោះ។

បំពេញ

បំពេញ — មានន័យថាការបញ្ជាត្រូវបានធ្វើប្រតិបត្តិការដោយជោគជ័យ។

បំពេញ ឬសម្លាប់

បំពេញ ឬសម្លាប់ — ប្រភេទនៃការបញ្ជា ដែលប្រសិនបើការបញ្ជាមិនអាចបំពេញបានទេនោះ វានឹងត្រូវបានលុបចោល (ត្រូវបានសម្លាប់)។

បិទ

បិទ — សំណើ ឬសេចក្តីណែនាំឲ្យបិទការទិញលក់ដែលត្រូវបានបញ្ជាក់ណាមួយនៅក្នុងតម្លៃទីផ្សារបច្ចុប្បន្ន។

ប្រតិបត្តិការភ្លាមៗ

ប្រតិបត្តិការភ្លាមៗ — ប្រភេទនៃការធ្វើប្រតិបត្តិការសំណើណាមួយដែលមានន័យថា រាល់សម្រង់តម្លៃទាំងអស់ដែលត្រូវបានបង្ហាញនៅក្នុងចំណតរបស់អតិថិជនអាចទទួលយកបានដោយ Admiral Markets សម្រាប់ការជួញដូររបស់អតិថិជនដោយពុំមានសំណើបឋមសម្រាប់សម្រង់តម្លៃនានានោះទេ។

ប្រវត្តិគណនី

ប្រវត្តិគណនី — បញ្ជីចម្លងការដែលបានបញ្ចប់រួចរាល់ ប្រតិបត្តិការសមតុល្យ និងការបញ្ជាដែលត្រូវបានលុបចោលវិញនៅក្នុងគណនីរបស់អតិថិជន។

ប្រាក់ចំណេញ/ការខាតបង់អណ្តែត

ប្រាក់ចំណេញ/ការខាតបង់អណ្តែត — តម្លៃខុសគ្នារវាងទ្រព្យម្ចាស់ និងសមតុល្យនៃគណនីរបស់អតិថិជន។


ពង្រាយ

ពង្រាយ — ភាពខុសគ្នារវាងតម្លៃដេញថ្លៃ និងតម្លៃស្នើសុំដែលត្រូវបានវាយតម្លៃជាចំណុចៗ។

ព័ត៌មានទិន្នន័យ

ព័ត៌មានទិន្នន័យ — ចរន្តនៃសម្រង់តម្លៃនៅក្នុងវេទិកាជួញដូរ MT4 របស់ Admiral Markets ។

ព័ត៌មានលម្អិតអំពីកិច្ចសន្យា

ព័ត៌មានលម្អិតអំពីកិច្ចសន្យា — ប៉ារ៉ាម៉ែត្រនៃឧបករណ៍មួយដែលត្រូវបានបញ្ជាក់ដោយ Admiral Markets សម្រាប់ការជួញដូររបស់អតិថិជន និងត្រូវបានផ្សព្វផ្សាយនៅលើវែបសាយត៍របស់ Admiral Markets។

ពីមួយឆ្នាំទៅមួយឆ្នាំ (YOY)

ពីមួយឆ្នាំទៅមួយឆ្នាំ (YOY) — ហេតុការណ៍ដែលអាចវាស់វែងបានណាមួយដែលកើតឡើងម្តងទៀតជារៀងរាល់ឆ្នាំ វិធីដែលមានប្រជាប្រិយភាពមួយនៅក្នុងការប្រៀបធៀបលទ្ធផលនៃការវិនិយោគ។

ពេលវេលាធ្វើប្រតិបត្តិការនៅទីក្រុងញូវយ៉ក

ម៉ោង 08:00 ព្រឹក រហូតដល់ ម៉ោង 05:00 ល្ងាច (ម៉ោងនៅទីក្រុងញូវយ៉ក)

ពេលវេលាធ្វើប្រតិបត្តិការនៅទីក្រុងឡុងដ៍

ពេលវេលាធ្វើប្រតិបត្តិការនៅទីក្រុងឡុងដ៍ — ម៉ោង 08:00 រហូតដល់ 17:00 (ទីក្រុងឡុងដ៍)។

ពេលវេលាធ្វើប្រតិបត្តិការនៅអាស៊ី

ពេលវេលាធ្វើប្រតិបត្តិការនៅអាស៊ី — ម៉ោង 23:00 រហូតដល់ម៉ោង 08:00 (តូក្យូ)។

ពេលវេលាធ្វើប្រតិបត្តិការនៅអឺរ៉ុប

ពេលវេលាធ្វើប្រតិបត្តិការនៅអឺរ៉ុប — ម៉ោង 07:00 រហូតដល់ម៉ោង 16:00 (ទីក្រុងឡុងដ៍)។


ភាពឆាប់ប្រែប្រួល

វាស់វែងអំពីភាពប្រែប្រួលនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុមួយតាមពេលវេលា ការចាត់តាំងទៅកាន់ទីផ្សារសកម្មមួយដែលតំណាងឲ្យឱកាសក្នុងការជួញដូរ។


ម៉ាជីន

ម៉ាជីន — តម្លៃសង្ខេបមួយនៃមូលនិធិនៃគណនីរបស់អតិថិជនដែលត្រូវបានបម្រុងទុកជាប្រាតិភោគសម្រាប់ថែរក្សាការទិញលក់ដែលបើករបស់អតិថិជន ស្របតាមលក្ខខណ្ឌតម្រូវនៃម៉ាជីនរបស់ Admiral Markets។

ម៉ាជីនការពារការខាតបង់

ម៉ាជីនការពារការខាតបង់ — លក្ខខណ្ឌតម្រូវនៃម៉ាជីនរបស់ Admiral Markets សម្រាប់ការថែរក្សាការទិញលក់នានាដែលត្រូវបានវិនិយោគលើ។

ម៉ាជីនដំបូង (ម៉ាជីន)

ម៉ាជីនដំបូង (ម៉ាជីន) — លក្ខខណ្ឌតម្រូវរបស់ Admiral Markets ចំពោះប្រាតិភោគដើម្បីបើកការទិញលក់ណាមួយ។

ម៉ាជីនដែលមាន

ម៉ាជីនដែលមាន — ត្រូវហៅផងដែរថា ម៉ាជីនសេរី ជាការឈប់ស្ងៀមនៃមូលនិធិនានានៅក្នុងគណនីរបស់អតិថិជនដោយមានការកាត់ម៉ាជីន ប្រាក់ចំណេញ/ការខាតបង់អណ្តែត និងសេចក្តីសង្ខេបអំពីកម្ចីដែលផ្តល់ជូនសារជាថ្មី។

ម៉ាស៊ីនមេ

ម៉ាស៊ីនមេ — មេស៊ីនមេរបស់ MT4 ដែលបញ្ជូនសំណើនានាពីចំណតអតិថិជនទៅកាន់ឈ្មួញទាំងឡាយ ផ្ញើ (ពោលគឺ ព័ត៌មាន សម្រង់តម្លៃ ការបញ្ជាក់យល់ព្រមចំពោះការធ្វើប្រតិបត្តិការ) ទៅកាន់ចំណតអតិថិជន និងកត់ត្រារាល់សារទាំងអស់ដែលពាកក់ព័ន្ធនឹងដំណើរការជួញដូររបស់អតិថិជន វាថែរក្សាទំនួលខុសត្រូវទៅវិញទៅមករវាង Admiral Markets និងអតិថិជនរបស់យើង ដែលត្រូវបានធ្វើឲ្យលក្ខណៈផ្លូវការនៅក្នុងកិច្ចព្រមព្រៀងអតិថិជន ព័ត៌មានលម្អិតអំពីកិច្ចសន្យា និងលក្ខខណ្ឌតម្រូវនៃម៉ាជីនរបស់ Admiral Markets។

មូលដ្ឋាននៃសម្រង់តម្លៃ

មូលដ្ឋាននៃសម្រង់តម្លៃ — សំណុំឯកសារនៅក្នុងម៉ាស៊ីនមេរបស់ Admiral Markets ដែលមានសម្រង់តម្លៃនៃប្រវត្តិសាស្រ្តនានា។


យកប្រាក់ចំណេញ

យកប្រាក់ចំណេញ — ការបញ្ជាឲ្យបិទការទិញលក់ដែលបើក ដែលត្រូវបានបញ្ជាក់ណាមួយ នៅកម្រិតដែលត្រូវបានបញ្ជាក់ណាមួយ នៅក្នុងករណីដែលតម្លៃផ្លាស់ប្តូរនៅក្នុងទិសដៅដែលមានភាពអនុគ្រោះ អាចធ្វើប្រតិបត្តិការបានតែចំពោះតម្លៃដេញថ្លៃ និងតម្លៃដែលត្រូវបានដាក់ខ្ពស់ជាងតម្លៃដេញថ្លៃនាពេលបច្ចុប្បន្នដែលពាក់ព័ន្ធនឹងការចាត់ចែងទិញប៉ុណ្ណោះ អាចអនុវត្តបានតែចំពោះតម្លៃស្នើសុំ និងតម្លៃដែលត្រូវបានដាក់ទាបជាងតម្លៃស្នើសុំនាពេលបច្ចុប្បន្នដែលពាក់ព័ន្ធនឹងការចាត់ចែងលក់ប៉ុណ្ណោះ។


រណា

រណា — ពាក្យសាមញ្ញសម្រាប់ទីផ្សារដែលងាយប្រែប្រួលយ៉ាងខ្លាំង ដែលតម្លៃកំពុងតែធ្វើចលនាស្រដៀងគ្នានឹង "រណា" នៅពេលធ្វើការដែរ ចលនានៃតម្លៃត្រូវបានអនុវត្តតាមដោយចលនាបញ្រ្ចាសដ៏ខ្លាំងក្លា និងយ៉ាងឆាប់រហ័ស។

រូបិយប័ណ្ណគោល

រូបិយប័ណ្ណគោល — រូបិយប័ណ្ណទីមួយនៅក្នុងគូរូបិយប័ណ្ណ (ឧ. ប្រសិនបើអត្រារបស់ EUR/USD គឺ 1.3283 នៅពេលនោះ មួយ EUR មានតម្លៃ 1.3283 USD)។

រូបិយប័ណ្ណបរទេស

រូបិយប័ណ្ណបរទេស — Forex (FX) គឺជាទីផ្សារជាសកលនៃការទិញរូបិយប័ណ្ណមួយ និងលក់រូបិយប័ណ្ណមួយផ្សេងទៀត។


វិវាទ បណ្តឹង បណ្តឹងទាមទារ

វិវាទ បណ្តឹង បណ្តឹងទាមទារ — ហេតុការណ៍ដែលអតិថិជនជឿជាក់ថា សកម្មភាព ឬអសកម្មភាពរបស់ Admiral Markets មានកំហុសឆ្គង ឬផ្ទុយពីលក្ខខណ្ឌទាំងនេះ ឬ/និងកិច្ចព្រមព្រៀងអតិថិជនរបស់ Admiral Markets និងហេតុការណ៍ដែល Admiral Markets ជឿជាក់ថា សកម្មភាព ឬអសកម្មភាពរបស់អតិថិជនមានកំហុសឆ្គង ឬផ្ទុយពីលក្ខខណ្ឌទាំងនេះ ឬ/និងកិច្ចព្រមព្រៀងអតិថិជនរបស់ Admiral Markets។

វែបសាយត៍របស់ Admiral Markets

វែបសាយត៍របស់ Admiral Markets — www.admiralmarkets.com


សញ្ញា

សញ្ញា — កម្មវត្ថុមួយនៃចម្លងការតាមប្រព័ន្ធអេឡិចត្រូនិច (ឧ. គូរូបិយប័ណ្ណ, ភាគហ៊ុន CFD, CFD នាពេលអនាគត) ឧបករណ៍មួយនៅក្នុង MT4។

សំណើ

សំណើ — សេចក្តីណែនាំតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់ការបើក ឬការបិទការទិញលក់ ការដាក់ ការលុបចោល ឬការកែប្រែការបញ្ជាណាមួយដែលត្រូវបានផ្តល់ជូនដោយអតិថិជនតាមរយៈចំណតអតិថិជន សំណើសុំសម្រង់តម្លៃដែលមានតម្លៃពីរប្រភេទ។

សមតុល្យ

សមតុល្យ — លទ្ធផលហិរញ្ញវត្ថុសង្ខេបនៃរាល់មូលនិធិទាំងអស់ដែលត្រូវបានដាក់ចូលទៅក្នុង និងដកចេញពីគណនីរបស់អតិថិជន និងរាល់ការទិញលក់ទាំងអស់ដែលត្រូវបានបិទនៅក្នុងគណនីនោះ។

សមភាគី

សមភាគី — មនុស្សម្នាក់នៅក្នុងចំណោមអ្នកចូលរួមទាំងឡាយនៅក្នុងចម្លងការហិរញ្ញវត្ថុណាមួយ។

សម្រង់តម្លៃ

សារអេឡិចត្រូនិចមួយអំពីតម្លៃបច្ចុប្បន្នដែលត្រូវបានបង្ហាញនៅចំណតអតិថិជន ដែលរួមមានតម្លៃនៃតម្រូវការ (ដេញថ្លៃ) និងតម្លៃនៃការផ្គត់ផ្គង់ (ស្នើសុំ)។

ស្ថានភាពទីផ្សារខុសធម្មតា

ស្ថានភាពទីផ្សារខុសធម្មតា — ទីផ្សារដែលមានប្រតិបត្តិការខ្លាំងក្លា ឬតិចតួចជាខ្លាំង។

ស្ថានភាពទីផ្សារធម្មតា

ស្ថានភាពទីផ្សារធម្មតា — ផ្ទុយពីទីផ្សារដែលមានការឡើងចុះយ៉ាងខ្លាំង ពុំមានកំហុសឆ្គងនៃទិន្នន័យទីផ្សារនោះទេ។

ស្នើសុំ

ស្នើសុំ — តម្លៃដែលអ្នកលក់ ឬអ្នកបង្កើតទីផ្សារមានបំណងទទួលយកសម្រាប់ឧបករណ៍ដែលត្រូវបានជួញដូរណាមួយ ត្រូវបានស្គាល់ផងដែរថាជា តម្លៃស្នើផ្តល់ ជាតម្លៃមួយសម្រាប់ការបង្កើតការចាត់ចែងទិញដែលបើកមួយ។

ស្លាក

ស្លាក — លេខអត្តសញ្ញាណកម្មតែមួយគត់នៃការទិញលក់ ការបញ្ជា ឬប្រតិបត្តិការសមតុល្យនៅក្នុងគណនីរបស់អតិថិជន។


អតិថិជន

អតិថិជន — រូបវន្តបុគ្គល ឬនីតិបុគ្គល ហត្ថលេខីនៃកិច្ចព្រមព្រៀងរវាងអតិថិជនជាមួយ Admiral Markets។

អត្រា

អត្រា — តម្លៃនៃរូបិយប័ណ្ណគោលនៅក្នុងរូបិយប័ណ្ណនៃសម្រង់តម្លៃសម្រាប់គូរូបិយប័ណ្ណណាមួយ តម្លៃទ្រព្យសកម្មជាមូលដ្ឋានសម្រាប់ CFD។

អត្រាគោល

អត្រាគោល — អត្រានៃការឲ្យខ្ចីប្រាក់របស់ធនាគារកណ្តាលដែលត្រូវបាន កំណត់ ដែលត្រូវបានប្រើប្រាស់ដោយធនាគារនានាដើម្បីគណនាអត្រា ការប្រាក់ទៅកាន់អ្នកខ្ចីទាំងឡាយ។

អ្នកលក់សន្លឹកហ៊ុនដែលជឿថាតម្លៃហ៊ុននឹងធ្លាក់ចុះ

អ្នកលក់សន្លឹកហ៊ុនដែលជឿថាតម្លៃហ៊ុននឹងធ្លាក់ចុះ — ពាក្យសាមញ្ញសម្រាប់អ្នកជួញដូរម្នាក់ដែលរំពឹងថាតម្លៃនឹងធ្លាក់ចុះ អ្នកជួញដូរដែលកំពុងតែកាន់កាប់ ការទិញលក់ក្នុងរយៈពេលខ្លី។

អ្នកលក់សន្លឹកហ៊ុនដែលជឿថាតម្លៃហ៊ុននឹងឡើងថ្លៃ

អ្នកលក់សន្លឹកហ៊ុនដែលជឿថាតម្លៃហ៊ុននឹងឡើងថ្លៃ — ពាក្យសាមញ្ញសម្រាប់អ្នកជួញដូរម្នាក់ដែលរំពឹងថាតម្លៃនឹងកើនឡើង អ្នកជួញដូរដែលកំពុងកាន់កាប់ការទិញទុកសម្រាប់រយៈពេលវែង។


ឯកសារកំណត់ត្រានៅក្នុងម៉ាស៊ីនមេ

ឯកសារកំណត់ត្រានៅក្នុងម៉ាស៊ីនមេ — ឯកសារជាអត្ថបទមួយដែលត្រូវបានបង្កើតឡើងដោយម៉ាស៊ីនមេ MT4 ដែលត្រូវបានប្រើប្រាស់សម្រាប់កត់ត្រារាល់ហេតុការណ៍ទាំងអស់ដែលពាក់ព័ន្ធនឹងការជួញដូររបស់អតិថិជន និងការអនុវត្តនៅលើវេទិកា ដែលរួមបញ្ចូលទាំងរាល់ការសន្ទនាទាំងអស់រវាងចំណតអតិថិជន និងឈ្មួញទាំងឡាយផងដែរ។

ឯកសារកំណត់ត្រារបស់អតិថិជន

ឯកសារកំណត់ត្រារបស់អតិថិជន — ឯកសារជាអត្ថបទមួយដែលស្ថិតនៅក្នុងសំណុំឯកសារ MetaTrader4/Logs ដែលត្រូវបានប្រើប្រាស់សម្រាប់កត់ត្រារាល់សំណើទាំងអស់ពីចំណតរបស់អតិថិជន វាត្រូវបានបង្កើតឡើងនៅក្នុងទម្រង់ជាឯកសារប្រចាំថ្ងៃដាច់ដោយឡែកពីគ្នា។


ឱនភាព

ឱនភាព — សមតុល្យអវិជ្ជមានសម្រាប់ការជួញដូរ ឬការទូទាត់ណាមួយ (ពោលគឺ សាច់ប្រាក់មិនគ្រប់គ្រាន់)។