CFDs គឺជាបរិក្ខារស្មុគស្មាញ និងមកជាមួយហានិភ័យខ្ពស់នៃការខាតបង់ប្រាក់យ៉ាងឆាប់រហ័សដោយសារតែអនុភាព។
CFDs គឺជាបរិក្ខារស្មុគស្មាញ និងមកជាមួយហានិភ័យខ្ពស់នៃការខាតបង់ប្រាក់យ៉ាងឆាប់រហ័សដោយសារតែអនុភាព។
Admiral Markets Pty Ltd កាន់អាជ្ញាប័ណ្ណសេវាហិរញ្ញវត្ថុអូស្រ្តាលី លេខ 410681.
ការិយាល័យចុះបញ្ជីរបស់ Admiral Markets PTY Ltd ស្ថិតនៅជាន់ទី 10, 17 Castlereagh Street Sydney NSW។
គោលបំណងរបស់ឯកសារនេះគឺដើម្បីជូនដំណឹងដល់អ្នកអំពីហានិភ័យដែលអាចនឹងកើតឡើងពាក់ព័ន្ធនឹងការជួញដូរកិច្ចសន្យាសម្រាប់ភាពខុសគ្នា (CFDs) និងរូបិយប័ណ្ណបរទេស (Forex, FX)។ តាមរយៈការត្រួតពិនិត្យឡើងវិញលើឯកសារនៃការបង្ហាញនេះ អ្នកពុំមានកាតព្វកិច្ចណាមួយនៅក្នុងការប្តេជ្ញាចិត្តចំពោះការវិនិយោគជាមួយយើងនោះទេ។ ប៉ុន្តែខ្លឹមសារនេះ គឺផ្អែកតាមអ្នកដែលកំពុងស្នើសុំធ្វើការជួញដូរជាមួយ Admiral Markets PTY Ltd.។ វាត្រូវបានគេទទួលស្គាល់ អាស្រ័យហេតុនេះ អ្នកគួរតែកត់សម្គាល់ថា ការបង្ហាញអំពីហានិភ័យនេះមិនបានរួមបញ្ចូលគ្រប់ហានិភ័យទាំងអស់ដែលពាក់ព័ន្ធនឹងការជួញដូរ CFDs និង Forex នោះទេ ហើយវាគឺជាការណែនាំមួយដើម្បីជួយដល់អតិថិជននៅក្នុងការទទួលស្គាល់ហានិភ័យដែលពាក់ព័ន្ធ ដែលអាចកើតឡើងបាន។ អតិថិជននីមួយៗគួរតែធានាថា សេចក្តីសម្រេចរបស់ពួកគេត្រូវបានធ្វើឡើងដោយផ្អែកតាមមូលដ្ឋានដែលមានព័ត៌មានគ្រប់គ្រាន់ និងថាពួកគេរីករាយចំពោះព័ត៌មានដែលពួកគេអាចស្វែងរកបាននោះ។ ប្រសិនបើអ្នកមិនច្បាស់ ឬមិនយល់អំពីឯកសារបង្ហាញអំពីហានិភ័យនេះនោះទេ សូមស្វែងរកដំបូន្មានផ្នែកហិរញ្ញវត្ថុដោយឯករាជ្យ។
សូមអានផ្នែកខាងក្រោមមុនពេលធ្វើការជួញដូរណាមួយជាមួយយើង
មុនពេលធ្វើការជួញដូរ CFDs និង Forex អ្នកត្រូវតែដឹងអំពីហានិភ័យនានាដែលពាក់ព័ន្ធ។ កម្ចីបណ្តាក់ទុនដែលពាក់ព័ន្ធនឹងការវិនិយោគប្រភេទទាំងនេះនៅកម្រិតខ្ពស់ មានន័យថាកម្រិតនៃហានិភ័យដែលត្រូវបានប្រៀបធៀបជាមួយផលិតផលហិរញ្ញវត្ថុផ្សេងទៀត មានកម្រិតខ្ពស់ជាង។ កម្ចីបណ្តាក់ទុន (ឬការជួញដូរម៉ាជីន) អាចធ្វើការប្រឆាំងនឹងអ្នក ដែលបណ្តាលឲ្យមានការខាតបង់យ៉ាងខ្លាំង ព្រមទាំងអាចធ្វើការដើម្បីអ្នកដែលបណ្តាលឲ្យមានការចំណេញយ៉ាងខ្លាំងផងដែរ។
ការអនុវត្តការវិនិយោគប្រភេទទាំងនេះកាលពីអតីតកាលមិនបានធានាចំពោះលទ្ធផលនាពេលអនាគតណាមួយនោះទេ។ អ្នកត្រូវតែចងចាំក្នុងចិត្តថា មានបំណុលកម្រៃជើងសារ និងបំណុលពន្ធដែលអ្នកនឹងទទួលបានដោយផ្ទាល់ពីការវិនិយោគជាមួយយើង។
Admiral Markets PTY Ltd ពុំទទួលខុសត្រូវចំពោះពន្ធណាមួយដែលអ្នកអាចត្រូវបានតម្រូវឲ្យធ្វើការទូទាត់ចំពោះប្រាក់ចំណេញណាមួយដែលត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលអ្នកគឺជាអ្នកកាន់គណនីមួយជាមួយយើងនោះទេ។
ការជួញដូរម៉ាជីនមានហានិភ័យខ្ពស់ និងមិនស័ក្តិសមសម្រាប់វិនិយោគិនគ្រប់រូបនោះទេ។ កម្ចីបណ្តាក់ទុនកម្រិតខ្ពស់អាចធ្វើការប្រឆាំងនឹងអ្នកព្រមទាំងអាចធ្វើការដើម្បីអ្នកផងដែរ ហើយល្បឿនដែលប្រាក់ចំណេញ និងការខាតបង់អាចកើតឡើង មានន័យថា អតិថិជនគួរតែពិនិត្យតាមដានការទិញលក់របស់ពួកគេឲ្យបានដិតដល់ - វាគឺជាទំនួលខុសត្រូវរបស់អតិថិជនតែម្នាក់គត់នៅក្នុងការពិនិត្យតាមដានការជួញដូរដែលបើក។ មុនពេលធ្វើការជួញដូរ អ្នកគួរតែពិចារណាយ៉ាងប្រុងប្រយ័ត្នអំពីវត្ថុបំណងនៃការវិនិយោគរបស់អ្នក កម្រិតនៃបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ និងកម្រិតនៃហានិភ័យដែលអ្នកត្រៀមខ្លួនទទួលយក។ ប្រសិនបើអ្នកមិនច្បាស់លាស់អំពីផលិតផលនានាដែលត្រូវបានស្នើផ្តល់ដោយ Admiral Markets PTY Ltd ទាល់តែសោះនោះ សូមស្វែងរកដំបូន្មានផ្នែកហិរញ្ញវត្ថុដោយឯករាជ្យ។ តែងតែមានទំនាក់ទំនងរវាងប្រាក់រង្វាន់ខ្ពស់ និងហានិភ័យខ្ពស់។ ការវិនិយោគដោយប្រថុយប្រថាននៅក្នុងទីផ្សារ ឬការធ្វើជំនួញគ្រប់ប្រភេទដែលអាចផ្តល់ផលតបស្នងខ្ពស់ខុសពីធម្មតា ប្រឈមនឹងហានិភ័យខ្ពស់។ មានតែមូលនិធិអតិរេកតែប៉ុណ្ណោះដែលគួរតែដាក់ឲ្យប្រឈមនឹងហានិភ័យ ហើយអ្នកណាម្នាក់ដែលពុំមានមូលនិធិប្រភេទនេះ មិនគួរចូលរួមនៅក្នុងការជួញដូរ CFDs ឬ Forex នោះទេ។
ការជួញដូរមិនស័ក្តិសមសម្រាប់មនុស្សគ្រប់រូបនោះទេ។ ការជួញដូរ CFD`s និង FOREX មានហានិភ័យខ្ពស់ និងអាចបណ្តាលឲ្យខាតបង់មូលនិធិរបស់អ្នកទាំងស្រុង។
1. CFDs ទូទៅ
CFDs គឺជាផលិតផលហិរញ្ញវត្ថុដែលមានភាពស្មុគស្មាញ ដែលជាទូទៅ បិទតែនៅពេលដែលអតិថិជនណាម្នាក់ជ្រើសរើសបិទការទិញលក់ដែលបើកស្រាប់ណាមួយប៉ុណ្ណោះ អាស្រ័យហេតុនេះ ជាទូទៅ ពុំមានឥណប្រតិទានដែលត្រូវបានកំណត់នោះទេ។
CFDs អាចត្រូវបានប្រៀបធៀបនឹងកិច្ចសន្យាទិញលក់ទំនិញនាពេលអនាគត ដែលអាចត្រូវបានចុះពាក់ព័ន្ធនឹងសន្ទស្សន៍មួយចំនួន លោហៈមានតម្លៃ ប្រេង ទំនិញប្រើប្រាស់ ឬឧបករណ៍ហិរញ្ញវត្ថុ។ ប៉ុន្តែ វាមិនដូចកិច្ចសន្យាទិញលក់ទំនិញនាពេលអនាគតផ្សេងទៀតនោះទេ កិច្ចសន្យាទាំងនេះអាចទូទាត់បានដោយប្រាក់សុទ្ធតែប៉ុណ្ណោះ។ ការវិនិយោគលើ CFD មានហានិភ័យស្រដៀងគ្នានឹងការវិនិយោគលើកិច្ចសន្យាទិញលក់ទំនិញនាពេលអនាគតណាមួយដែរ ហើយអ្នកគួរតែដឹងអំពីចំណុចទាំងនេះ។ ប្រតិបត្តិការនានានៅក្នុង CFDs ក៏អាចមានទំនួលខុសត្រូវអនិមិត្តផងដែរ ហើយអ្នកគួរតែដឹងអំពីការបញ្ជាក់ដោយតុណ្ហីភាពនៃចំណុចនេះ។ ការជួញដូរ CFD ទាំងអស់ គឺជាកិច្ចសន្យាសម្រាប់ភាពខុសគ្នា ដែលមានន័យថា អតិថិជនពុំមានសិទ្ធិចំពោះឧបករណ៍គោល ឬសិទ្ធិនានាដែលជាប់មកជាមួយនោះទេ លើកលែងតែត្រូវបានចែងយ៉ាងច្បាស់លាស់នៅក្នុង CFD។ នេះរួមបញ្ចូលទាំងគ្មានសិទ្ធិទទួលបានភាគហ៊ុនយោង ឬសិទ្ធិបោះឆ្នោតណាមួយផងដែរ។
2. ការវិនិយោគលើ Forex រំកិល សន្ទស្សន៍ លោហៈមានតម្លៃ ប្រេង និងទំនិញប្រើប្រាស់នានា
ការវិនិយោគលើ Forex រំកិល សន្ទស្សន៍ លោហៈមានតម្លៃ ប្រេង និងទំនិញប្រើប្រាស់នានា មានហានិភ័យស្រដៀងគ្នានឹងការវិនិយោគលើកិច្ចសន្យាទិញលក់ទំនិញនាពេលអនាគតដែរ ហើយអ្នកគួរតែដឹងអំពីចំណុចទាំងនេះ។ ប្រតិបត្តិការនានានៃម៉ាជីនលើ Forex រំកិល សន្ទស្សន៍ លោហៈមានតម្លៃ ប្រេង និងទំនិញប្រើប្រាស់នានាក៏អាចមានទំនួលខុសត្រូវអនិមិត្តផងដែរ ហើយអ្នកគួរតែដឹងអំពីការបញ្ជាក់ដោយតុណ្ហីភាពនៃចំណុចនេះដូចបានរៀបរាប់នៅខាងក្រោម។
បន្ថែមពីលើការបង្ហាញអំពីឧស្សាហកម្មស្តង់ដារនានាដែលមាននៅក្នុងការបង្ហាញអំពីហានិភ័យនេះទៀតនោះ អ្នកគួរតែដឹងថាការជួញដូរ Forex រំកិល សន្ទស្សន៍ លោហៈមានតម្លៃ ប្រេង និងទំនិញប្រើប្រាស់នានា ដោយម៉ាជីន គឺជាទម្រង់មួយចំនួននៃការវិនិយោគដែលមានហានិភ័យខ្ពស់ជាងគេបង្អស់ដែលមាននៅក្នុងទីផ្សារហិរញ្ញវត្ថុនានា និងស័ក្តិសមចំពោះតែបុគ្គល និងស្ថាប័នដែលយល់ច្បាស់អំពីការជួញដូរទាំងនេះតែប៉ុណ្ណោះ។ ដោយអាចមានការខាតបង់ការវិនិយោគទាំងស្រុងនោះ ការវិនិយោគដោយប្រថុយប្រថាននៅក្នុងទីផ្សារលោហៈមានតម្លៃ សន្ទស្សន៍ ប្រេង ទំនិញប្រើប្រាស់នានា ឬទីផ្សាររូបិយប័ណ្ណបរទេស គួរអនុវត្តចំពោះតែមូលនិធិនៃមូលធនដែលប្រឈមនឹងហានិភ័យប៉ុណ្ណោះ ដែលប្រសិនបើមានការខាតបង់ វានឹងមិនជះឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះសុខមាលភាពផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬរបស់ស្ថាប័នរបស់អ្នកនោះទេ។
3. ទីផ្សារក្រៅប្រទេស
ទីផ្សារក្រៅប្រទេសមានជាប់ពាក់ព័ន្ធនឹងហានិភ័យនានាដែលខុសគ្នាពី ទីផ្សារក្នុងស្រុករបស់អតិថិជន។ នៅក្នុងករណីមួយចំនួន ហានិភ័យទាំងនោះនឹងមានភាពខ្លាំងក្លាជាង។ សក្តានុពលក្នុងការទទួលបានប្រាក់ចំណេញ ឬការខាតបង់ពីប្រតិបត្តិការនានានៅលើទីផ្សារក្រៅប្រទេស ឬជារូបិយប័ណ្ណបរទេស នឹងរងផលប៉ះពាល់ដោយសារការប្រែប្រួលនៃអត្រាប្តូរប្រាក់អន្តរជាតិ។ ហានិភ័យដែលកាន់តែខ្លាំងក្លាទាំងនោះរួមបញ្ចូលទាំងហានិភ័យនៃបន្ទុកផ្នែកនយោបាយ ឬគោលនយោបាយសេដ្ឋកិច្ចនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលអាចកែប្រែយ៉ាងខ្លាំងក្លា និងកែប្រែជាអចិន្រ្តៃយ៍នូវ ខ លក្ខខណ្ឌ លទ្ធភាពក្នុងការជួញដូរនៅលើទីផ្សារ ឬតម្លៃរបស់រូបិយប័ណ្ណបរទេសណាមួយផងដែរ។
4. ការបញ្ជា ឬយុទ្ធសាស្រ្តកាត់បន្ថយហានិភ័យ
ការដាក់ការបញ្ជាមួយចំនួន (ឧ. ការបញ្ជា “បញ្ឈប់ការខាតបង់” ឬ “ចំនួនកំណត់នៃការបញ្ឈប់”) ដែលមានបំណងកំណត់ការខាតបង់ត្រឹមទឹកប្រាក់មួយចំនួននោះ មិនមែនតែងតែអាចដំណើរការទៅបាននោះទេ ពីព្រោះស្ថានភាពទីផ្សារ ឬការដាក់កំហិតផ្នែកបច្ចេកវិទ្យាអាចធ្វើឲ្យយើងមិនអាចធ្វើប្រតិបត្តិការការបញ្ជាទាំងនោះបាន។ ប្រសិនបើអតិថិជនណាម្នាក់ធ្វើការជួញដូរដោយប្រើប្រាស់បញ្ជា ឬយុទ្ធសាស្រ្តទាំងនេះ ពួកគេក៏ត្រូវតែទទួលយកហានិភ័យនេះផងដែរ។
5. ប្រតិបត្តិការដែលមានទំនួលខុសត្រូវអនិមិត្ត
CFDs និង Forex គឺជាប្រតិបត្តិការលើម៉ាជីនដែលតម្រូវឲ្យអ្នកធ្វើការទូទាត់ប្រាក់ជាច្រើនលើកបន្តបន្ទាប់គ្នាចំពោះតម្លៃកិច្ចសន្យាជំនួសឲ្យការទូទាត់តម្លៃកិច្ចសន្យាទាំងមូលភ្លាមៗ។ អ្នកអាចខាតបង់ប្រាក់សរុបនៃម៉ាជីនដែលអ្នកបានដាក់នៅ Admiral Markets PTY Ltd ជាបន្តបន្ទាប់ នៅក្នុងការបង្កើត ឬបន្តការទិញលក់ណាមួយ។ Admiral Markets PTY Ltd វាយតម្លៃឡើងវិញលើការទិញលក់ដែលបើករបស់អ្នកជាបន្តបន្ទាប់នៅក្នុងអំឡុងថ្ងៃអាជីវកម្មនីមួយៗ ហើយប្រាក់ចំណេញ ឬការខាតបង់ណាមួយនឹងត្រូវបានបង្ហាញនៅក្នុងគណនីរបស់អ្នកភ្លាមៗ ហើយការខាតបង់ណាមួយអាចបណ្តាលឲ្យមានការទាមទារឲ្យអ្នកធ្វើការទូទាត់ម៉ាជីនបន្ថែមក្នុងចំនួនច្រើនតាមរយៈការជូនដំណឹងក្នុងរយៈពេលខ្លីដើម្បីបន្តការទិញលក់ដែលបើករបស់អ្នក។
Admiral Markets PTY Ltd ក៏អាចកែប្រែអត្រាម៉ាជីនដំបូង និង/ឬលក្ខខណ្ឌតម្រូវនៃការជួញដូរមិនជាក់ស្តែងរបស់ខ្លួននៅពេលណាមួយ ដែលអាចបណ្តាលឲ្យមានការកែប្រែម៉ាជីនដែលអ្នកត្រូវបានតម្រូវឲ្យថែរក្សាផងដែរ។ ប្រសិនបើអ្នកមិនបានថែរក្សាម៉ាជីននៅក្នុងគណនីរបស់អ្នកឲ្យមានចំនួនគ្រប់គ្រាន់នៅគ្រប់ពេលវេលាទាំងអស់ និង/ឬផ្តល់មូលនិធិបន្ថែមបែបនោះនៅក្នុងរយៈពេលដែលត្រូវបានតម្រូវទេនោះ ការទិញ លក់ដែលបើករបស់អ្នកអាចត្រូវបានបិទនៅពេលដែលមានការខាតបង់ណាមួយ ហើយយើងនឹងមិនទទួលខុសត្រូវចំពោះ ឱនភាពណាមួយដែលកើតចេញពីការបិទនោះទេ។
6. កម្ចីបណ្តាក់ទុន
នៅខណៈពេលដែលឧបករកណ៍និស្សន្ទអាចត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងហានិភ័យនោះ ការវិនិយោគមួយចំនួនពុំស័ក្តិសមសម្រាប់វិនិយោគិនជាច្រើនរូបនោះទេ។ ការជួញដូរ CFDs និង Forex មានហានិភ័យខ្ពស់។ អនុបាតកម្ចីធៀបនឹងមូលធន (gearing) និងកម្ចីវិនិយោគដែលអាចទទួលបាននៅក្នុងការជួញដូរ CFDs និង Forex មានន័យថា អ្នកចាំបាច់ត្រូវដាក់ប្រាក់បញ្ញើតែមួយចំនួនតូចប៉ុណ្ណោះដើម្បីចាប់ផ្តើមការជួញដូរជាមួយ Admiral Markets PTY Ltd ទោះបីជាប្រាក់បញ្ញើមួយចំនួនតូចនេះអាចបណ្តាលឲ្យមានការខាតបង់យ៉ាងខ្លាំងក្លា ឬផលចំណេញយ៉ាងខ្លាំងក្លាក៏ដោយ។ ប្រតិបត្តិការដែលមានកម្ចីបណ្តាក់ទុននៅកម្រិតខ្ពស់អាចមានការប្រើប្រួលតម្លៃយ៉ាងខ្លាំងក្លាដែលបណ្តាលមកពីការប្រែប្រួលតម្លៃតិចតួចជាង ឬការប្រែប្រួលនៃកម្រិតរបស់កត្តាទីផ្សារគោល ឬទីផ្សារដែលពាក់ព័ន្ធ។
7. ប្រតិបត្តិការ Over- the Counter (OTC)
នៅពេលជួញដូរ CFDs អ្នកធ្វើការវិនិយោគដោយប្រថុយប្រថានទៅលើការប្រែប្រួលនៃតម្លៃដែលត្រូវបានរំពឹងទុកចំពោះតម្លៃមូលដ្ឋានជាក់លាក់ណាមួយ។ ការជួញដូរនេះមិនកើតឡើងនៅក្នុងទីផ្សារដែលបានធ្វើនិយ័តកម្មនោះទេ។ យើងនឹងបញ្ចូលវាចូលទៅក្នុងកិច្ចសន្យាមួយជាមួយ Admiral Markets PTY Ltd ដែលពាក់ព័ន្ធនឹងឧបករណ៍ហិរញ្ញវត្ថុ ឬឧបករណ៍ជាមូលដ្ឋានផ្សេងទៀតដែលអ្នកមានបំណងជួញដូរនៅក្រោម CFD ណាមួយ។ រាល់ការទិញលក់ដែលបើកទាំងអស់នៅ Admiral Markets PTY Ltd ត្រូវតែបានបិទនៅ Admiral Markets PTY Ltd និងមិនអាចបិទជាមួយភាគីណាមួយផ្សេងទៀតនោះទេ។ ការជួញដូរនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ OTC អាចធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យខ្លាំងជាងការជួញដូរនៅក្នុងទីផ្សារដែលបានធ្វើនិយ័តកម្មពីព្រោះពុំមានទីផ្សារណាមួយនៃការជួញដូរនេះនឹងបិទការទិញលក់ដែលបើករបស់អ្នកនោះទេ ហើយតម្លៃ និងលក្ខខណ្ឌផ្សេងទៀតត្រូវបានកំណត់ដោយយើង យោងតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់/និយ័តកម្មណាមួយ។ ប្រតិបត្តិការ OTC អាចបង្កើនហានិភ័យនៃរូបិយវត្ថុ និងនាំមកនូវកត្តានៃហានិភ័យសំខាន់ៗផ្សេងទៀត៖ ឧទាហរណ៍៖ យើងមិនអាចវាយតម្លៃអំពីតម្លៃនៃការទិញលក់ណាមួយដែលបណ្តាលមកពីប្រតិបត្តិការនៅខាងក្រៅទីផ្សារ ឬកំណត់អំពីការប្រឈមនឹងហានិភ័យនោះទេ។ ជាមួយគ្នានេះដែរ តម្លៃដេញថ្លៃ និងតម្លៃស្នើផ្តល់មិនចាំបាច់ត្រូវចេញសម្រង់តម្លៃដោយ Admiral Markets PTY នោះទេ ហើយទោះបីជានៅកន្លែងណាក៏ដោយ Admiral Markets PTY Ltd អាចមានការលំបាកនៅក្នុងការបង្កើតតម្លៃសមរម្យមួយ ជាពិសេសនៅពេលដែលការប្តូរប្រាក់ ឬទីផ្សារដែលពាក់ព័ន្ធសម្រាប់ឧបករណ៍គោលនោះត្រូវបានបិទ ឬត្រូវបានផ្អាក។ អ្នកក៏ប្រឈមនឹងហានិភ័យនៃការខកខានមិនបានធ្វើប្រតិបត្តិការរបស់ Admiral Markets PTY Ltd ផងដែរ។
8. តម្លៃ
តម្លៃដែលត្រូវបានផ្សព្វផ្សាយនៅលើវេទិការបស់ Admiral Markets PTY Ltd (“វេទិកា”) ប្រហែលជាមិនចាំបាច់ឆ្លុះបញ្ចាំងអំពីទីផ្សារដែលទូលំទូលាយជាងនេះនោះទេ។ Admiral Markets PTY Ltd នឹងជ្រើសរើសបិទតម្លៃនានាដែលត្រូវបានប្រើប្រាស់ដើម្បីកំណត់លក្ខខណ្ឌតម្រូវនៃម៉ាជីន និងដើម្បីកត់សម្គាល់ម្តងម្កាលអំពីទីផ្សារនៃការទិញលក់នានានៅក្នុងគណនីរបស់អ្នក និងបិទការទិញលក់ទាំងនោះ។ ទោះបីជា Admiral Markets PTY Ltd រំពឹងទុកថាតម្លៃទាំងនេះនឹងមានទំនាក់ទំនងយ៉ាងសមហេតុផលជាមួយតម្លៃដែលអាចស្វែងរកបាននៅលើអ្វីដែលត្រូវបានស្គាល់ថាជាទីផ្សារអន្តរធនាគារ ឬទីផ្សារប្តូរប្រាក់ដែលសមស្របណាមួយ ឬទីផ្សារហិរញ្ញវត្ថុផ្សេងទៀតក៏ដោយ (“ទីផ្សារយោង”) ក៏តម្លៃដែល Admiral Markets ប្រើប្រាស់អាចខុសគ្នាពីតម្លៃដែលអាចស្វែងរកបានដោយធនាគារ និងអ្នកចូលរួមផ្សេងទៀតនៅក្នុងទីផ្សារយោងដែរ។ ជាលទ្ធផល Admiral Markets PTY Ltd អាចអនុវត្តឆន្ទានុសិទ្ធិដ៏ខ្លាំងក្លានៅក្នុងការកំណត់លក្ខខណ្ឌតម្រូវនៃម៉ាជីន និងការប្រមូលមូលនិធិនៃម៉ាជីន។ ដោយសារតែផលិតផលនានាមានទំនាក់ទំនងមួយផ្នែកជាមួយឧបករណ៍គោលនោះ អ្នកគួរតែធានាថាអ្នកបានដឹងអំពីហានិភ័យនានាដែលពាក់ព័ន្ធនឹងឧបករណ៍គោល ដែលរួមបញ្ចូលទាំង ការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណ ភាពឆាប់ប្រែប្រួល និងគម្លាតផងដែរ (ការប្រែប្រួលនៃតម្លៃភ្លាមៗ ដែលអាចបណ្តាលមកពីកត្តាជាច្រើន រួមមានជាអាទិ៍ ព្រឹត្តិការណ៍សេដ្ឋកិច្ច សេចក្តីប្រកាសនៅលើទីផ្សារ និងរយៈពេលដែលការជួញដូរឧបករណ៍គោលមិនបានធ្វើឡើង)។
ការបញ្ឈប់ដោយគ្មានការធានានឹងមិនការពារអ្នកពីហានិភ័យនេះនោះទេ ពីព្រោះវាមិនបានកើតឡើងភ្លាមៗ និងគ្រាន់តែដំណើរការបញ្ជាមួយដើម្បីបិទការទិញលក់ក្នុងតម្លៃកៀកបំផុតដែលអាចស្វែងរកបានតែប៉ុណ្ណោះ។
9. ហានិភ័យនៅថ្ងៃចុងសប្តាហ៍
ស្ថានការណ៍ ការអភិវឌ្ឍ ឬព្រឹត្តិការណ៍ខុសៗគ្នាជាច្រើនអាចកើតឡើងនៅថ្ងៃចុងសប្តាហ៍ នៅពេលដែលទីផ្សារនានា ជាទូទៅ បិទការជួញដូរ ដែលអាចបណ្តាលឲ្យទីផ្សារនានាបើកការជួញដូរនៅក្នុងតម្លៃខុសគ្នាយ៉ាងខ្លាំងពីតម្លៃដែលពួកគេបានបិទនៅរសៀលថ្ងៃសុក្រ។ អ្នកនឹងមិនអាចប្រើប្រាស់វេទិកាដើម្បីដាក់ ឬកែប្រែការបញ្ជានានានៅថ្ងៃចុងសប្តាហ៍ និងនៅពេលផ្សេងទៀតដែល ជាទូទៅ ទីផ្សារត្រូវបានបិទនោះទេ។ មានហានិភ័យយ៉ាងខ្លាំងក្លាមួយដែលការបញ្ជាឲ្យបញ្ឈប់ការខាតបង់ត្រូវបានបន្សល់ទុកដើម្បីការពារការបើកការទិញលក់នានាដែលត្រូវបានធ្វើឡើងនៅថ្ងៃចុងសប្តាហ៍ នឹងត្រូវបានធ្វើប្រតិបត្តិការនៅកម្រិតដែលអាក្រក់ជាងតម្លៃដែលត្រូវបានបញ្ជាក់របស់ពួកគេយ៉ាងខ្លាំង។ នៅពេលធ្វើបែបនេះ អតិថិជនទទួលយកហានិភ័យនេះ និងថាពួកគេនឹងទទួលខុសត្រូវចំពោះឱនភាពណាមួយដែលកើតចេញពីប្រតិបត្តិការនេះ។
10. ការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិច
ការជួញដូរនៅក្នុងកិច្ចសន្យា OTC តាមរយៈវេទិកានេះអាចខុសគ្នាពីការជួញដូរនៅលើប្រព័ន្ធជួញដូរអេឡិចត្រូនិចផ្សេងទៀត ព្រមទាំងខុសគ្នាពីការជួញដូរនៅក្នុងទីផ្សារធម្មតា ឬទីផ្សារបើកផងដែរ។ អ្នកនឹងប្រឈមនឹងហានិភ័យនានាដែលពាក់ព័ន្ធនឹងប្រព័ន្ធជួញដូរអេឡិចត្រូនិច ដែលរួមបញ្ចូលទាំងការខូចហាតវែរ និងសូហ្វវែរ និងពេលដែលប្រព័ន្ធមិនដំណើរការ ពាក់ព័ន្ធនឹងវេទិកា ប្រព័ន្ធនានារបស់អ្នក និងហេដ្ឋារចនាសម្ព័ន្ធនៃការប្រាស្រ័យទាក់ទង (ឧទាហរណ៍៖ អ៊ីនធឺណិត) ដែលភ្ជាប់ទំនាក់ទំនងរវាងវេទិកា និងអ្នកផងដែរ។
11. ការជួញដូរនៅក្នុងថ្ងៃតែមួយ
ការជួញដូរនៅក្នុងថ្ងៃតែមួយនៅលើបណ្តាញអាចនាំឲ្យអ្នកធ្វើប្រតិបត្តិការជាច្រើន។
12. ការផ្អាកការជួញដូរ
ដោយស្ថិតនៅក្រោមលក្ខខណ្ឌមួយចំនួន វាអាចមានការលំបាក ឬមិនអាចទៅរួចនៅក្នុងជម្រះបញ្ជីការទិញលក់ណាមួយ។ ឧទាហរណ៍៖ ចំណុចនេះអាចកើតឡើងនៅពេលដែលមានការឡើងចុះនៃតម្លៃយ៉ាងឆាប់រហ័ស នៅកន្លែងដែលតម្លៃសម្រាប់ឧបករណ៍គោលមួយកើនឡើង ឬធ្លាក់ចុះនៅក្នុងអំឡុងពេលធ្វើជំនួញ រហូតដល់កម្រិតមួយដែលការជួញដូរនៅលើឧបករណ៍គោលនោះត្រូវបានរឹតត្បិត ឬត្រូវបានផ្អាក។ នៅពេលដែលហេតុការណ៍នេះកើតឡើង អតិថិជនទទួលយកហានិភ័យដែលពាក់ព័ន្ធ និងថាពួកគេនឹងទទួលខុសត្រូវចំពោះឱនភាពណាមួយដែលកើតចេញពីហេតុការណ៍នេះ។ អតិថិជនគួរតែដឹងផងដែរថា ស្ថិតក្រោមកាលៈទេសៈមួយចំនួន Admiral Markets PTY Ltd អាចចាំបាច់ត្រូវតែបិទការទិញលក់នានាដោយសារសេចក្តីណែនាំអំពីនិយ័តកម្ម ឬការប្តូរប្រាក់ ដូច្នេះហើយ Admiral Markets PTY Ltd មិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលអាចកើតឡើងនោះទេ។
13. កម្រៃជើងសារ
មុនពេលដែលអ្នកចាប់ផ្តើមធ្វើការជួញដូរ អ្នកគួរតែទទួលបានព័ត៌មានលម្អិតអំពីរាល់កម្រៃជើងសារទាំងអស់ និងបន្ទុកផ្សេងទៀតដែលអ្នកនឹងត្រូវទទួលខុសត្រូវ ដូចត្រូវបានចង្អុលបង្ហាញនៅក្នុងតារាងអត្រានានាដែលអាចស្វែងរកបាននៅលើវែបសាយត៍របស់ Admiral Markets។ អតិថិជនគួរតែដឹងអំពីសោហ៊ុយ ឬបំណុលជាសក្តានុពលដែលអាចកើតចេញពីការទិញលក់នោះ ដែលរួមមានជាអាទិ៍ ការដោះដូរ សកម្មភាពនៃសាជីវកម្ម ដូចជា ការចេញជូននូវសិទ្ធិនានា ភាគលាភ ការបំបែកភាគហ៊ុន។ល។
14. អសាធនភាព
អសាធនភាព ឬការខកខានមិនបានបំពេញកាតព្វកិច្ចរបស់អតិថិជនណាម្នាក់អាចធ្វើឲ្យការទិញលក់នានាត្រូវបានជម្រះបញ្ជី ឬត្រូវបានបិទដោយគ្មានការយល់ព្រមរបស់អ្នក។ លើសពីនេះទៀត អ្នកនឹងផ្ទេរភាពជាកម្មសិទ្ធិពេញលេញ និងកម្មសិទ្ធិចំពោះផ្នែកណាមួយនៃទឹកប្រាក់ទាំងអស់ដែលអ្នកនឹងដាក់នៅ Admiral Markets PTY Ltd។ នេះនឹងតំណាងឲ្យចំនួនទឹកប្រាក់ដែលចាំបាច់សម្រាប់ធានាបំណុលនាពេលបច្ចុប្បន្ន ឬនាពេលអនាគត បំណុលជាក់ស្តែង ឬអនិមិត្តដែលមានចំពោះ Admiral Markets PTY Ltd ដែលរួមបញ្ចូលទាំងលក្ខខណ្ឌតម្រូវនៃម៉ាជីនផងដែរ។ Admiral Markets PTY Ltd នឹងកំណត់ចំនួនទឹកប្រាក់ដែលត្រូវបានតម្រូវដើម្បីធានាចំពោះកាតព្វកិច្ចរបស់អ្នកដែលមានចំពោះ Admiral Markets PTY Ltd ស្របតាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួនជាប្រចាំថ្ងៃ (ផ្អែកតាមការបើកការទិញលក់ និងការជួញដូរប្រចាំថ្ងៃរបស់អ្នក ដោយពិចារណាអំពីស្ថានភាពទីផ្សារ) ដែលទឹកប្រាក់អាចមានចំនួនច្រើនជាងលក្ខខណ្ឌតម្រូវនៃម៉ាជីន។ អ្នកនឹងពុំមានសិទ្ធិទាមទារកម្មសិទ្ធិលើទឹកប្រាក់នេះ ដែលនឹងមិនស្ថិតនៅក្រោមការបែងចែក ឬភារកិច្ចផ្សេងទៀតយោងតាមវិធានស្តីពីសាច់ប្រាក់របស់អតិថិជនដែលមានជាធរមានម្តងម្កាលនោះទេ ស្របតាមច្បាប់ដែលពាក់ព័ន្ធ និងអាចត្រូវបានដោះស្រាយដោយ Admiral Markets PTY Ltd ដោយខ្លួនឯងផ្ទាល់។ អាស្រ័យហេតុនេះ ចំនួនទឹកប្រាក់នោះមិនអាចទាមទារមកវិញបាននោះទេ នៅក្នុងករណីអសាធនភាព ឬការមិនបំពេញកាតព្វកិច្ចដោយ Admiral Markets PTY Ltd។
15. ការប្រាស្រ័យទាក់ទង
Admiral Markets PTY Ltd ពុំទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលកើតឡើងបណ្តាលមកពីសារយឺតយ៉ាវ ឬសារដែលមិនបានទទួលណាមួយដែលត្រូវបានផ្ញើចេញពីយើងទៅកាន់អតិថិជនដោយទម្រង់ណាមួយនោះទេ។ អតិថិជនទទួលយកបន្ថែមទៀតថា ការខាតបង់ណាមួយដែលកើតឡើងដោយសារការចូលប្រើប្រាស់វេទិកាជួញដូររបស់អតិថិជនដោយភាគីទីបីណាមួយដោយគ្មានការអនុញ្ញាត មិនមែនជាទំនួលខុសត្រូវរបស់ Admiral Markets PTY Ltd នោះទេ លើកលែងតែនៅក្នុងករណីនៃការធ្វេសប្រហែសយ៉ាងខ្លាំងក្លាតាងនាមឲ្យក្រុមហ៊ុន ឬបុគ្គលិករបស់ខ្លួន។ អតិថិជនទទួលខុសត្រូវចំពោះការថែរក្សារាល់ព័ត៌មានលម្អិតនៃការឡុកអ៊ីនទាំងអស់ឲ្យមានសុវត្ថិភាព ហើយ Admiral Markets ណែនាំយ៉ាងខ្លាំងក្លាថា ព័ត៌មានលម្អិតរបស់អ្នកប្រើប្រាស់មិនត្រូវបានសរសេរ ឬរក្សាទុកនោះទេ។
16. ដំបូន្មាន
Admiral Markets PTY Ltd មិនផ្តល់ដំបូន្មានអំពីការវិនិយោគ និងធ្វើប្រតិបត្តិការតែនៅក្នុងទីកន្លែងរបស់ខ្លួនប៉ុណ្ណោះ។ ទោះបីជា ដោយស្ថិតនៅក្រោមការអនុញ្ញាតរបស់យើង យើងអាចធ្វើការវាយតម្លៃជាទូទៅអំពីទីផ្សារនានាក៏ដោយ ក៏ការវាយតម្លៃទាំងនោះមិនមែនជាដំបូន្មានអំពីការវិនិយោគផ្ទាល់ខ្លួននោះទេ និងមិនបានពិចារណាអំពីកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នកនោះទេ។ ការសម្រេចចិត្តធ្វើការជួញដូរណាមួយត្រូវបានធ្វើឡើងដោយអតិថិជនតែម្នាក់គត់។
ជាផ្នែកមួយនៃនីតិវិធី KYC ដែលកំពុងដំណើរការរបស់យើង យើងអាចត្រូវការទទួលបានព័ត៌មានលម្អិតអំពីអតិថិជនរបស់យើងកាន់តែច្រើន។ ដើម្បីទទួលបានព័ត៌មានលម្អិតទាំងនេះ យើងនឹងសាកសួរអ្នកនូវព័ត៌មានដែលពាក់ព័ន្ធនឹងបទពិសោធន៍នៅក្នុងការជួញដូររបស់អ្នក និងទ្រព្យសកម្ម និងចំណូលហិរញ្ញវត្ថុរបស់អ្នក។ យើងនឹងមិនពិនិត្យតាមដានតាងនាមឲ្យអ្នក ថាតើព័ត៌មានដែលអ្នកបានផ្តល់ជូននៅលើពាក្យស្នើសុំនៅតែពិត ឬអត់ ឬថាតើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនៅតែដូចដើម ឬអត់នោះទេ អតិថិជនទទួលខុសត្រូវទាំងស្រុងនៅក្នុងការធានាថាយើងទទួលបានបច្ចុប្បន្នភាពអំពីព័ត៌មានដែលពាក់ព័ន្ធណាមួយដែលអាចមានផលប៉ះពាល់ចំពោះភាពសមស្របរបស់ផលិតផល។
17. សកម្មភាពនៃសាជីវកម្ម៖ ភាគហ៊ុន CFDs
សូមកត់សម្គាល់ថា ការប្រព្រឹត្តិដែលអ្នកទទួលបាននៅក្នុងអំឡុងពេលដែលមានសកម្មភាពនៃសាជីវកម្មណាមួយអាចមានភាពអនុគ្រោះតិចជាងការដែលអ្នកកាន់កាប់ជាកម្មសិទ្ធិលើឧបករណ៍គោល ពីព្រោះការកែប្រែនានាដែលយើងធ្វើឡើងអាចចាំបាច់ត្រូវមានប្រតិកម្ម និងត្រូវដាក់ឲ្យអនុវត្តនៅមុនពេលដែលត្រូវបានតម្រូវដោយសកម្មភាពនៃសាជីវកម្ម។ អាស្រ័យហេតុនេះ អ្នកអាចមានពេលវេលាតិចខ្លាំងណាស់នៅក្នុងការសម្រេចចិត្ត ជម្រើសនានាដែលអាចស្វែងរកបានអាចមានភាពរឹតត្បិតខ្លាំងជាង/មានអត្ថប្រយោជន៍តិចជាង ដូច្នេះហើយអ្នកអាចគ្មានជម្រើសនៅក្នុងការបិទការទិញលក់នោះទេ។ ដោយសារតែហេតុការណ៍នៃសាជីវកម្មនានា ជាញឹកញាប់ អាចត្រូវបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងដែលមានរយៈពេលខ្លីយ៉ាងខ្លាំងនោះ អ្នកអាចគ្មានឱកាស ឬគ្មានជម្រើសនៅក្នុងការបិទការទិញលក់នានាដើម្បីបញ្ជៀសលទ្ធផលទាំងនោះទេ ហើយសកម្មភាពទាំងនោះអាចតម្រូវឲ្យអ្នកផ្តល់មូលនិធិបន្ថែមដើម្បីគ្របដណ្តប់លើម៉ាជីនតាមរយៈសេចក្តីជូនដំណឹងក្នុងរយៈពេលដ៏ខ្លី។
18. ការទិញភាគហ៊ុន CFDs ហើយលក់វិញក្នុងរយៈពេលខ្លី
ការទិញភាគហ៊ុន CFDs ហើយលក់វិញក្នុងរយៈពេលខ្លី មានហានិភ័យបន្ថែមដែលមិនអនុវត្តចំពោះការទិញទុកសម្រាប់រយៈពេលវែងនោះទេ។ នេះរួមមានជាអាទិ៍ អ្នកនឹងមានកាតព្វកិច្ចទទួលយកផលប៉ះពាល់ម្ខាងទៀតនៃឱកាសក្នុងការទិញ ឧ. ការចេញជូននូវសិទ្ធិនានាដែលបណ្តាលឲ្យអ្នកត្រូវលក់ចេញនៅក្នុងរយៈពេលកាន់តែខ្លីជាងនេះទៀត ដែលអាចត្រូវលក់នៅក្នុងតម្លៃដែលគ្មានភាពអនុគ្រោះ ឬទូទាត់ប្រាក់ដើម្បីទិញសិទ្ធិទាំងនោះត្រឡប់មកវិញ ដែលជម្រើសនេះអាចត្រូវបានសម្រេចចិត្តដោយ Admiral Markets PTY Ltd ដោយគ្មានធាតុចូលរបស់អ្នកនោះទេ ផ្អែកតាមលក្ខខណ្ឌនានាដែលត្រូវបានសម្រេចដោយ Admiral Markets PTY Ltd ឬអាចតម្រូវឲ្យមានធាតុចូលតាមរយៈសេចក្តីជូនដំណឹងនៅក្នុងរយៈពេលខ្លីជាងរយៈពេលដែលអាចកើតឡើងចំពោះភាគហ៊ុនគោល អ្នកអាចទទួលបានបទពិសោធន៍នៃការបង្ខំឲ្យទិញចូលវិញដោយសារសកម្មភាពនៃសាជីវកម្ម លក្ខខណ្ឌនៃការខ្ចីសន្លឹកហ៊ុន ឬលក្ខខណ្ឌតម្រូវ/ការប្រែប្រួលនៃនិយ័តកម្ម ហើយអ្នកអាចជាប់បន្ទុកនៃការខ្ចីខុសៗគ្នាជាច្រើននៅខណៈពេលដែលការទិញលក់នេះនៅបើក។
19. ការពិនិត្យតាមដានការទិញលក់
វាគឺជាទំនួលខុសត្រូវរបស់អតិថិជននៅក្នុងការពិនិត្យតាមដានការទិញលក់ដែលពួកគេបានបើកនៅគ្រប់ពេលវេលាទាំងអស់ ហើយអ្នកគួរតែតែងតែស្ថិតនៅក្នុងគោលជំហរមួយនៅក្នុងការធ្វើបែបនោះ។ នៅខណៈពេលដែលយើងអាចនឹងមានបំណងបិទការទិញលក់របស់អ្នកនៅពេលដែលម៉ាជីនរបស់អ្នកត្រូវបានប្រើអស់នោះ យើងមិនអាចធានាបានទេថាការពិនិត្យតាមដាននេះនឹងអាចធ្វើឡើងបាន អាស្រ័យហេតុនេះ អ្នកនឹងនៅតែទទួលខុសត្រូវចំពោះកង្វះមូលនិធិណាមួយដែលកើតឡើង។
ឯកសារនេះគួរតែត្រូវបានអានរួមគ្នាជាមួយឯកសារ PDS និង FSG របស់យើង ដែលអាចស្វែងរកបាននៅលើគេហទំព័ររបស់យើង។